• Today: December 22, 2024

ប៉េអឹមខេត្តព្រះសីហនុ បញ្ជួនមុខជនសង្ស័យចំនួន១៩នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀន

ព្រះសីហនុ៖ ក្រុមមុខសញ្ញាជនសង្ស័យ ចំនួន១៩នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

មន្ត្រីអាវុធហត្ថការិយាលយ័ប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យ ចំនួន១៩នាក់ ស្រីចំនួន០៤នាក់ និងជនជាតិចិនម្នាក់ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីបន្តនិតិវិធីតាមផ្លូវតុលាការ។

បច្ចុប្បន្នជនសង្ស័យទាំង១៩នាក់ រួមឹងវត្តុតាងថ្នាំញៀនមួយចំនួនត្រូវបានសមត្ថកិច្ចជំនាញការិយាលយ័ ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បី ផ្តន្ទាទោសតាមនិតីវិធី៕

Tags

Comment