• Today: December 21, 2024

អាជ្ញាធរខេត្តកំពតនិងមន្ត្រីជំនាញប្រាប់ដល់សិស្សានុសិស្ស និងពលរដ្ឋកុំឲ្យបោះចោលសំរាមនិងកាកសំណល់ចូលក្នុងប្រឡាយព្រែកជីក

(កំពត) នៅថ្ងែទី ១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តកំពតបានថ្លែងលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយសាធារណៈស្តីពីយុទ្ធនាការក្នុងការលើកកម្ពស់ទីក្រុងស្អាតនៃគម្រោងអភិវឌ្ឍន៍ជាទីក្រុងរបៀង២ដែលធ្វើឡើងនៅស្ថានីយ៍បូមទឹក និងមម្រោះទឹកកខ្វក់នៅប្រឡាយព្រែកជីកជាបណ្ដាញផ្លូវរំដោះទឹកមួយយ៉ាងសំខាន់របស់ក្រុងកំពតខេត្តកំពតដើម្បីបញ្ជៀសការទឹកជំនន់ជនលិចក្រុងពេលរដូវវស្សាមានភ្លៀងធ្លាក់ច្រើននៅថ្ងៃមុខ។

ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តកំពតបានបន្តឲ្យដឹងថាបន្ទប់ពីរបញ្ចប់គម្រោងស្តាប្រឡាយរួចមកឃើញថាក្រុងកំពតគ្មានការជនលិចទៀតនោះទេហើយក្នុងនោះមានសុភ័ណភាពតំបន់ប្រឡាយស្អាតគ្មានក្លិនស្អុយដូចពីមុននោះទេហើយឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តបានស្នើរដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រែកជីកសូមកុំបោះចោលសំរាមចូលព្រែក។

មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកំពត បានប្រាប់ទៅដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមតាមបណ្តោយប្រឡាយព្រែកជីក សូមចូលរួមថែរក្សាបរិស្ថានម័យឲ្យបានល្អ ចូលរួមប្រើប្រាស់ប្រាស់សេវាអនាម័យ(ប្រមូលសំរាម)ឲ្យបានគ្រប់គ្នា និងកុំបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលទៅក្នុងប្រឡាយ បង្កឲ្យស្ទះផ្លូវទឹក និងបាត់បង់សោភណ្ឌភាព។

លោក ពូ ម៉ានិត តំណាងឱ្យ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងដែរថា ការជំរុញផ្សព្វផ្សាយបរិស្ថានអនាម័យទីក្រុងស្អាត អាចនាំមកនូវសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិភ្ញៀវទេសចរអន្តរជាតិមកលេងច្រើន ដូច្នេះសូមពលរដ្ឋចូលរួមថែរក្សាប្រឡាយព្រែកជីកនេះឲ្យបានស្អាតជានិច្ច។ 

នៅក្នុងវេទិការផ្សព្វផ្សាយសាធារណៈស្តីពីយុទ្ធនាការលើកកម្ពស់ទីក្រុងស្អាត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង ២ ក៏មានការរៀបចំដើរដង្ហែក្បួនតាមបណ្តោយផ្លូវដងព្រែកជីក នេះចេញដំណើរពីសាលាបឋមសិក្សាកំពង់កណ្តាល រហូតមកដល់ស្ថានីយ៍បូមទឹកនិងចម្រោះទឹកកខ្វក់ផងដែរ ដើម្បីផ្សាព្វផ្សាយសារអប់រំសំខាន់ៗមួយចំនួន ពិសេសការផាកពិន័យចំពោះអ្នកចោលសំរាមផ្តេសផ្តាសពី២ម៉ឺន ទៅដល់២០ម៉ឺនរៀលផងដែរ។(សឹង រ៉ាត់)

Tags

Comment