• Today: December 31, 2024

បង្ក្រាបក្រុមជនក្លែងបន្លំជាព្រះសង្ឃ ចំនួន១២នាក់ ដើរបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលព្រេជ

ព្រៃវែង៖ ក្រុមជនក្លែងខ្លួនជាព្រះសង្ឃ ចំនួន១២នាក់ និមន្តគោចរដើម្បីបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ ត្រូវបានកម្លាំងនគរបាលក្រុងបាវិត សហការជាមួយការិយាល័យសង្គមកិច្ច និងសុខុមាលសង្គមបង្រ្កាប និងចាប់ខ្លួនដោះស្បង់ជីវរ ដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

តាមប្រភពព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះថា សមត្ថកិច្ចបានបង្ក្រាបក្រុមក្លែងខ្លួនជាព្រះសង្ឃទាំង១២នាក់ខាងលើ បន្ទាប់មានការសង្ស័យពួកគេគោចរបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ ហៅវត្តស្វាយសុខោ ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង។ តាមប្រភពបន្តទៀតថា ក្រុមជនក្លែងបន្លំធ្វើជាលោកសង្ឃទាំងនេះ តែងតែដើរបិណ្ឌបាតគ្រប់វត្តនានាឱ្យតែមានកម្មវិធីបុណ្យទានធំៗ ប៉ុន្តែពេលនេះអស់លក្ខត្រូវបានសមត្ថកិច្ចចាប់ដោះស្បង់ជីវរបកស្រែកតែម្តង។

សូមបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ជើងទឹក ការិយាល័យសង្គមកិច្ច និងសុខុមាលសង្គមចុះបង្រ្កាបករណីក្លែងខ្លួនជាព្រះសង្ឃ ចំនួន១២នាក់ បានគោចរបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលព្រេជ ហៅវត្តស្វាយសុខោ ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ករណីព្រះសង្ឃក្លែងក្លាយនេះ ត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបជាក់ស្តែង និងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញបែបបទតាមនីតិវីធីច្បាប់៕

Tags

Comment