• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីបន្ទោសរដ្ឋមន្ត្រីមួយចំនួន មិនមើលព័ត៌មានតែម្តង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសដល់រដ្ឋមន្ត្រីមួយចំនួនមិនមើលព័ត៌មានសោះ ដោយមានរដ្ឋអ្នកខ្លះលឿនជ្រុលមិនទាន់បានមើលខ្លឹមសារផងឆ្លើយថាទទួលបាន និងរដ្ឋមន្ត្រីខ្លះទៀតយឺតមិនមើលទូស័ព្ទតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ។

សម្តេចតេជោ ហ៊ុន សែន អ្នកដែលទទួល និងឆ្លើយលឿនជាងគេមានពីរនាក់ទាំងមិនទាន់បានមើលអត្ថន័យ និងក្លឹមសារផងឆ្លើយថាទទួលបាន។ ចំណែកអ្នកដែលយឺតជាបំផុត គឺរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ តែម្តង ឆ្លើយក្រោយគេរហូតមិនដឹងជាយ៉ាងម៉េច រដ្ឋមន្ត្រីក្រសួងព័ត៌មាន មិនមើលព័ត៌មាន ប៉ុន្តែបើហ្វេសប៊ុកវិញឃើញបង្ហោះរហូត។

សម្តេចតេជោ បានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវតែរៀនសូត្រអំពីការប្រើប្រាស់បច្ចេកវិទ្យាជាពិសេសជុំវិញទូរស័ព្ទដៃតែម្តង៕

 

Tags

Comment