• Today: December 31, 2024

សួនបាញ់ទឹកចម្រុះពណ៌ តុបតែងភ្លើងចម្រុះពណ៌តាមភ្លេង នៅមុខសាលាខេត្តកំពង់ឆ្នាំង ត្រៀមដាក់ឲ្យប្រើប្រាស់នៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ

កំពង់ឆ្នាំង៖ សួនបាញ់ទឹកចម្រុះពណ៌ តុបតែងភ្លើងចម្រុះពណ៌តាមភ្លេង នៅមុខសាលាខេត្តកំពង់ឆ្នាំង ត្រៀមដាក់ឲ្យប្រើប្រាស់នៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះហើយប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង បានគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង ខណៈពេលដែលបានឃើញសួនច្បារបាញ់ទឹកចម្រុះពណ៌តាមចង្វាក់ភ្លេងស្រស់ស្អាតបំផុតមិនធ្លាប់មានកន្លងមក នៅមុខសាលាខេត្តកំពង់ឆ្នាំង ដែលកំពុងកសាងជិតរួចរាល់ហើយនោះ នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានជិតមកដល់ហើយនោះក្រុមការងារចុះពិនិត្យយ៉ាងសកម្ម ក្នុងការរៀបចំតាំងលំអរភ្លើងសម្រុះពណ៌ នៅតាម សួនច្បារនានា នៅក្នុងទីក្រុងកំពង់ឆ្នាំង និងរៀបចំកែលម្អតំបន់ត្រជាក់ នៅក្នុងសង្កាត់ផ្សារឆ្នាំង។

។ សម្រាប់នៅមុខសាលាខេត្តកំពង់ឆ្នាំងវិញ កំពុងជំរុញឲ្យក្រុមអ្នកបច្ចេកទេសធ្វើយ៉ាងណាត្រូវតែកសាងសួនច្បារបាញ់ទឹកចម្រុះពណ៌តាមចង្វាក់ភ្លេងឲ្យរួចរាល់មុនថ្ងៃចូលឆ្នាំខ្មែរ ដើម្បីអបអរសាទរ និងឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមលេងល្បែងប្រជាប្រិយឱ្យបានសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ប្រជាពលរដ្ឋ បាននិយាយថា ការកសាងមានសួនបាញ់ទឹកចម្រុះពណ៌ តាមចង្វាក់ភ្លេង នៅក្នុងសួន​ច្បារមុខសាលាខេត្តពួកគាត់ពិតជាមិនដែលឃើញមានពីមុនមកទេ។ សួនច្បារបាញ់ទឹកភ្លើងចម្រុះពណ៌ដ៏ល្អគួរឱ្យគយគន់បែបនេះឡើយ។ ពួកគាត់ពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ថ្នាក់ដឹកនាំអភិបាលខេត្ត និងក្រុមការងារដែលបានយកចិត្តទុកដាក់កសាងសួនច្បារបាញ់ភ្លើងចម្រុះពណ៌ខាងលើនេះ ។ ប្រជាពលរដ្ឋសង្ឃឹមថានៅក្នុងសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ ពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងពិតជាទទួលបានការសប្បាយរីករាយជាក់ជាមិនខាន។

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងក្រុងកំពង់ឆ្នាំងត្រូវនាំគ្នាយកចិត្តទុកតាំងលម្អភ្លើងចម្រុះពណ៌ នៅតាមលំនៅឋាន និងតាមន្ទីរ អង្គភាពឲ្យបានព្រមៗគ្នា ដើម្បីរួមគ្នាលើកស្ទួយសោភ័ណភាព ក្នុងទីក្រុងកំពង់ឆ្នាំង ឲ្យបានស្រស់បំព្រង ស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលនឹងមកលេងកំសាន្តក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ រយះពេល០៣ថ្ងៃនាពេលខាងមុខនេះ៕

 

Tags

Comment