• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន រំឭកអំពីការជួយសង្គ្រោះវានា Westerdam កាលពី៣ឆ្នាំមុនហើយនាវានេះនឹងមកកម្ពុជាសារថ្មី នៅខែធ្នចុងឆ្នាំនេះម្តងទៀត

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «កាលពីជាង៣ឆ្នាំមុនអ្នកទាំងអស់គ្នានៅទីនេះពិតជាធ្លាប់បានដឹងថា នៅកំពង់ផែរក្រុងព្រះសីហុន បានធ្វើកិច្ចការដ៏សំខាន់មួយ គឺការជួយសង្គ្រោះនាវា Westerdam ដែលមានមនុស្សរាប់ពាន់នាក់នៅលើនោះហើយពួកគេមានសុវត្ថិភាពវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ដែលជាកាយវិកាយមនុស្សធម៌របស់កម្ពុជា»។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅខែធ្នូ ឆ្នាំ២០២៣នេះ នាវា Westerdam នឹងវិលមកកម្ពុជាសារជាថ្មីជាម្តទៀតជាមួយនឹងការគ្រោងទុករបស់កំពង់ផែដើម្បីនឹងធ្វើស្លាកសញ្ញាមួយជាប្រវត្តិសាស្ត្រ ដើម្បីបង្ហាញអំពីយកចិត្តទុកដាក់របស់កម្ពុជាទៅលើសិទ្ធរស់រៀនមានជីវិតរបស់មនុស្សលោកមិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ។ សម្តេចតេជោ បានអគុណចំពោះការខិតខិតនាពេលនោះរបស់កម្មករ កម្មការិនី និងថ្នាក់ដឹកនាំនៃកំពង់ផែដែលធ្វើកិច្ចការងារយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះ ដែលបណ្តាប្រទេសនានាភ័យក្លាចមិនឱ្យនាវានេះចូលចតក៏ប៉ុន្តែកម្ពុជាធ្វើកិច្ចការនេះដ៏ល្អ ហើយសង្ឈឹមថាអ្នកទាំងនោះនឹងមកជាមួយនាវា Westerdam នឹងមកនៅខែធ្នូ ឆ្នាំ២០២៣នេះ ដែលមានមនុស្សនមួយចំនួនដែលធ្លាប់ជាប់គាំងលើនាវានេះមកកាន់កំពុងផែក្រុងព្រះសីហនុនេះ។
សូមរំឭកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតិឱ្យនាវាទេសចរណ៍ Westerdam ក្រុមហ៊ុន Holland America Line របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ បន្ទាប់ពីប្រទេស និងកោះ ចំនួន៥ រួមមាន៖ ជប៉ុន ,តៃវ៉ាន់ ,កោះហ្គាម ,ហ្វីលីពីន និងថៃ បានបដិសេធលើការស្នើសុំចតដោយសារបារម្ភពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដែលមានមនុស្សជាង ២២០០នាក់ នៅលើនាវាក្នុងនោះ មានអ្នកដំណើរ ចំនួន១, ៤៥៥ នាក់ មានជាង ៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ចំនួន៨០២នាក់ ហើយអ្នកទេសចរណ៍ជាងគេជាជាតិអាម៉េរិកកាំង ។ មូលហេតុដែលរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យនាវាអាម៉េរិក Wester dam ចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្ម ភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺកូវីដ- ១៩។
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនៈកិច្ចរបស់អ្នកសារព័ត៌មានក្រុមនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៥ដល់២៧ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ «នាវាវ៉េសស្ទើដាម នឹងមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្តងទៀតនាចុងឆ្នាំនេះ»។ លោកអគ្គនាយកកំពង់ផែ បានបញ្ជាក់បន្ថែមថា «ស្តូបនាវាវ៉េសស្ទើដាម បាននឹងកំពុងសាងសង់នៅផែចាស់ ដើម្បីរំលឹកដល់ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុតែម្តេ៕

Tags

Comment