• Today: December 22, 2024

លោកអភិបាលខេត្តពោធិ៍សាត់ បានអរគុណ​ពលរដ្ឋ​ទូទាំងខេត្ត ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ឈ្នះ​លើសលប់

ពោធិ៍សាត់៖ លោក ខូយ រីដា អអភិបាល នៃគណអភិបាលខេត្តបានថ្លែងអំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​យាយ​តា ប្រជាពលរដ្ឋ និង​យនិងយុវជនយុវតីគ្រប់ភូមិ ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ទាំងអស់ ដែល​ស្រឡាញ់​គាំទ្រ និង​ជឿជាក់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ឈ្នះ​លើសលុបភ្លូកទឹកភ្លូកដី កន្លងទៅនេះ។

ការលើកនេះ ក្នុងឱកាសលោកអភិបាល​ខេត្ត និងភរិយាបានអញ្ជើញទៅសួសុខទុកម្ដាយនៅឯស្រុកកំណើតរបស់លោកក្នុងភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្ណៀង ខេត្តពោធិ៍សាត់ ដោយជម្រាបម្ដាយលោកថា ខេត្តពោធិ៍សាត់យើងឈ្នះឆ្នោតដាច់គេទូទាំងប្រទេសក្នុងចំណាត់ថ្នាក់លេខ១។

លោក ខូយ រីដា ក៍បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត ហ៊ុន​ ម៉ា​ណែ​ត បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​រស់នៅក្នុងខេត្តពោធិ៍សាត់ដែលបាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​បងប្អូនប្រជាពលរដ្ឋ​ពិតជា​ត្រឹមត្រូវ​តាម​កាលៈទេសៈ ពីព្រោះ​ប្រទេស​កម្ពុជា​យើង​ឆ្លងកាត់​សង្គ្រាម​រាប់រយឆ្នាំ​មកហើយ​។

លោកអភិបាលខេត្តបានបន្តថា ក្នុង​សម័យ​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្តេច​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ស្វែងរក​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ ជូន​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញពេញ​នៅលើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត​ផង​។ ដើម្បី​សន្តិភាព ស្ថេរភាព​នយោបាយ​ “ឈ្នះ​ឈ្នះ” សម្តេច​បាន​ជ្រើសតាំង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​រក្សា​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ 

ជាមួយឹងភាពជោគជ័យនៃការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ លើគណបក្សប្រជាជនកម្ពុជា លើសលប់ភ្លូកទឹកភ្លូកដីនោះ លោកអភិបាលក៍បានសន្យាទៅនិងបងប្អូនដោះស្រាយដល់ទុក្វលំបាកបងប្អូនគ្រប់ទីកន្លែង ក្នុងផ្លូវសន្តិភាពជានិច្ច៕លា  គ្រន

Tags

Comment