(ខេត្តកែប) កាលពីរសៀលថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣ ម្សិលមិញក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការប្រចាំការ បានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត។
ដោយមានចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងពិធីនោះដែរ លោក ងិន ងិនដា អភិបាលស្ដីទីនៃគណៈអភិបាលខេត្តកែបបានតំណាងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋទូទាំងខេត្ត គណៈគ្រប់គ្រង និងសិស្សានុសិស្សសាលាបឋមសិក្សា ប៊ុនរ៉ានីហ៊ុន សែន ដំណាក់ចង្អើរ ក្រុងកែប មាន ចំនួនប្រមាណ ៣៨០ រូបដែលបានអញ្ជើញចូលរួមផងដែរ។
លោក ងិន ងិនដា អភិបាលស្តីទីនៅគណៈអភិបាលខេត្តកែបបានលើកឡើងថាក្រោមការដឹកនាំដោយផ្ទាល់ពីឯកឧត្តមសោមពិសិដ្ឋអភិបាលខេត្តកែបក្រោមការចង្អុលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលបានធ្វើឲ្យខេត្តកែបប្រែក្លាយជាខេត្តទេសចរណ៍ដ៏ល្អដែលបានទទួលជ័យលាភីលើការប្រឡងប្រណាំងជាច្រើនធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍ចជាតិនិងភ្ញៀវអន្តរជាតិចូលមកលេងកម្សាន្តនៅក្នុងខេត្តកែបបើទោះបីមានក្នុងរិបទកូវីដ១៩មិនទាន់បញ្ចប់ទាំងស្រុងក៏ដោយនេះជាកត្តាធ្វើឱ្យមានកំណើនមុខរបរសេដ្ឋកិច្ចនៃកំណើតធ្វើឱ្យមានការកាត់បន្ថយបានភាពក្រីក្រជាបន្តបន្ទាប់ផងដែរ។
ក្នុងនោះតំណាងក្រុមហ៊ុនកូកាកូឡាកម្ពុជា បានបញ្ជាក់ថា ការផ្ដល់ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យដាក់ឱ្យប្រើប្រាស់នេះក្នុងន័យកាត់បន្ថយការចំណាយ របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងសាលា និងសហគមន៍ ដើម្បីបានប្រើប្រាស់ទឹកស្អាត និងមានអនាម័យ ប្រកបដោយគុណភាព ព្រមទាំងអប់រំណែនាំពីរបៀប នៃការហូបស្អាត និងរស់នៅស្អាតដល់សិស្សានុសិស្ស និងសហគមន៍ផងដែរ។
នៅក្នុងពិធីសម្ពោធនេះ ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់រូបភាព ដោយបានគៀងគរពីគ្រប់វិស័យឯកជន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
នៅជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការប្រចាំការ បានផ្ដល់ជូនធុងសំរាមចំនួន១០ ធុង ហើយបានដាំដើមឈើទុកជានិមិត្តរូបនៅក្នុងបរិវេណសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនដំណាក់ចង្អើរក្រុងកែប។
ជាក់ស្ដែងគម្រោងប៉មចម្រោះទឹកស្អាតនិងម៉ាស៊ីនអនាម័យនេះក្រោមការឧបត្ថម្ភពីក្រុមហ៊ុនកូកាកូឡាកម្ពុជានិងកិច្ចសហប្រតិបត្តិការគម្រោង Plane water បានរៀបចំឲ្យមាន សម្រាប់ដាក់ឱ្យប្រើប្រាស់ ក្នុងគោលបំណងកាត់បន្ថយការចំណាយទិញទឹកស្អាតប្រើប្រាស់ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងសហគមន៍។
Comment