ខេត្តព្រះវិហារ ៖ បើតាមសេចក្តីរាយការណ៍របស់នគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ ថា៖ មានករណីពុលសត្វល្អិត(សត្វកំភេមខ្មោច) បណ្ដាលឱ្យស្រ្តីម្នាក់ស្លាប់ ខណៈបុរសជាប្តីកំពុងត្រូវបានសង្គ្រោះបន្ទាន់ បន្ទាប់ពីពួគាត់នាំគ្នាហូបសត្វដែលគេនាំគ្មាហៅថាកំភេមខ្មោចបណ្តាលឱ្យពុល។
មន្រ្តីនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងទៀតថា បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សពស្រ្តីរងគ្រោះមានឈ្មោះ ខិត រី អាយុ៥៦ឆ្នាំ បានស្លាប់នៅព្រឹកថ្ងៃទី០៥ ខែសីហាម្សិលមិញនេះ ពេលបញ្ជូនទៅមន្ទីរពេទ្យ ១៦មករាខេត្តព្រះវិហារ។ ចំណែកជនរងគ្រោះជាប្តីមាន ឈ្មោះ អួន មិន ភេទប្រុស អាយុ ៥៨ ឆ្នាំបច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
ប្រភពដដែលបន្តថា នៅពេលកើតជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បាននាំគ្នាហូបសត្វកំភេមខ្មោច ក្រោយហូបរួចស្រាប់តែមានអាការៈពុលក្អួតចង្អោរ ភ្លាមៗនោះកូនៗរបស់ជនរងគ្រោះ ក៏បាននាំគ្នាដឹកពួកគាត់យកទៅមណ្ឌលសុខភាពឃុំស្រអែម ដេីម្បីជួយសង្រ្គោះបឋម ហើយបានបញ្ជូនគាត់ទាំងពីរនាក់ ទៅមន្ទីរពេទ្យ ១៦មករាខេត្តព្រះវិហារបន្តនៅព្រឹកម៉ោង៧នាទីថ្ងៃទី៥ ខែសីហាម្សិលមិញនេះ ប៉ុន្តែជាអកុសលជនរងគ្រោះជាប្រពន្ធបានស្លាប់តែម្ដង ពេលកំពុងសង្រ្គោះនៅឯមន្ទីរពេទ្យ ចំណែកបុរសជាប្តី ក្រុមគ្រូពេទ្យកំពុងសង្គ្រោះនៅឡើយទេ នៅថ្ងៃទី០៦ ខែសីហានេះ៕

Comment