• Today: November 21, 2024

ទណ្ឌិត​ ២នាក់​ ត្រូវ​បាននគរបាលស្រុកសង្កែអនុវត្តដីកាបញ្ជាឱ្យបង្ខំនិងឃុំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្ត

ខេត្ត​បាត់ដំបង​៖​ ថ្ងៃសុក្រទី​០៧ ខែមេសា ឆ្នាំ២០២៣នេះកម្លាំងនគរបាលស្រុកសង្កែ​ បា​អនុវត្តដីកាបញ្ជាឱ្យបង្ខំ​ និងឃុំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ នាំខ្លួនទណ្ឌិតចំនួន០២នាក់អនុវត្តតាមនី​តិវិធី។ 

បេីតាមការ​បញ្ជាក់ពី​លោកវរសេ​នីយ៍ទោ​ យុត​ តុងហូ​ អធិការន​គរបាលស្រុកសង្កែ​ បានឱ្យដឹងថា​ នៅ ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន​ នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាប​ញ្ជាឱ្យបង្ខំ និងឃុំខ្លួន បានចំនួន២នាក់ គឺ៖

*ទី១ នៅវេលាម៉ោង១០និង០០នាទី  នៅចំណុចក្រុមទី០៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ​  ខេត្តបាត់ដំ​បង អនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួន លេខ ១៣៩/២០២៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន សុីវហ្គិច ព្រះរាជអាជ្ញារង នៃអយ្យ​ការ​អមសាលាដំបូងខេត្តបាត់ដំបងក្នុងកិច្ចប្រតិបត្តិការ​សមត្ថកិច្ចឃាត់ខ្លួនទណ្ឌិតចំនួន០១នាក់ឈ្មោះ សួន ដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្លូវជាតិលេខ៥ ជាប់ព្រំប្រទល់ស្រុកមោងឫស្សី ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែក​វត្ថុតាងដកងហូតបានមាន៖ទូរស័ព្ទដៃចំនួន ០១គ្រឿងស៊េរីចាស់។

*ទី២ វេលាម៉ោង ១០ និង ៣០នាទីនៅ​ចំណុចក្រុមទី​០៦ ភូមិអូសទូក ឃុំកំពង់​ព្រៀង ស្រុកសង្កែ អនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួន លេខ ១៣៨/​២០២៣ ចុះថ្ងៃទី១៦ ខែមីនាឆ្នាំ២០​២៣ របស់លោកស្រី ហ៊ុន សុីវ​ហ្គិច ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដែលក្នុង​នោះឃាត់ខ្លួនទណ្ឌិតចំនួន០១នាក់ឈ្មោះ ជ្រិន វីរ: ហៅ រ័ក្ស ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ប្រព្រឹត្តកាល​ពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំ​ណុចក្បែរផ្លូវជាតិលេខ៥ ជាប់ព្រំប្រទល់ស្រុកមោងឫស្សី ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បច្ចុប្បន្ន​នៅពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី៕

Tags

Comment