• Today: November 21, 2024

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្តេជ្ញាបន្តគាំទ្រកាន់តែសកម្មថែមទៀត នូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពល់គុណភាព និងប្រសិទ្ធភាពនូវការផ្តល់់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖  ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការប្តេជ្ញាបន្តគាំទ្រកាន់តែសកម្មថែមទៀត នូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពល់គុណភាព និងប្រសិទ្ធភាពនូវការផ្តល់់សេវាយុត្តិធម៌ ព្រមទាំងពង្រឹកការជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសារធារណជនលើវិស័យនេះ។

ចំពោះការប្តេជ្ញារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាកខ្ពស់លើវិស័យយុត្តិធម៌ ដែលជាសរសរស្តុម្ភមួយដ៏សំខាន់ នៃសង្គមនិតិរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅក្នុងវិស័យយុត្តិធម៌ទាំងមូល ទាំងនៅក្រសួងយុត្តិធម៌ ទាំងនៅតាមសាលាជម្រះក្តី និងឯយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តន៍ការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀត នៅក្នងការអននុវត្តន៍ការងាររបស់ខ្លួនបម្រើសេវាជួនប្រជាពលរដ្ឋ ជាពិសេសការបន្តគាំទ្រកាន់តែសកម្មថែមទៀតនូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពល់គុណភាព និងប្រសិទ្ធភាពនូវការផ្តល់់សេវាយុត្តិធម៌ ព្រមទាំងពង្រឹកការជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសារធារណជនលើវិស័យនេះ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងទៅព្រមទាំងដំណើរការនៃការសាងសង់អគារសាលាយុត្តិធម៌ ដូចខាងក្រោម៖

ចំពោះស្ថានភាពមន្ត្រីតុលាការបច្ចុប្បន្នមានចៅក្រម និងព្រះរាជអាជ្ញាសរុបនៅតាមសាលាជម្រះក្តី និអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ មានចំនួន ៦០៥នាក់ ក្រឡាបញ្ជីសរុប មានចំនួន ៩០០នាក់ អាជ្ញាសាលាសរុប មានចំនួន ២០នាក់ និងមន្ត្រីរដ្ឋបាលតុលាការ សម្រាប់តុលាករគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស សរុបប្រមាណ ២ ៣៥៣នាក់។ 

ចំពោះលទ្ធលផលការងារពាក់ព័ន្ធនឹងការដោះស្រាយសំណុំរឿងដែលសម្រេចបាននៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ សំណុំរឿងទាំងអស់ដែលបានចុះបញ្ជីនៅក្នុងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស ទាំងសំណុំរឿងចាស់មិនទាន់ចាត់ការរួច និងសំណុំរឿងទើបចូលថ្មី សរុប ១៥១ ៩៣៣សំណុំរឿង ក្នុងនោះសំណុំរឿងព្រហ្មទណ្ឌ មានចំនួន ៩៣ ៣២១សំណុំរឿង និងសំណុំរឿងរដ្ឋបវេណី មានចំនួន ៥៨ ៦១២ សំណុំរឿង ក្នងសំណុំរឿងទាំងអស់នេះ សាលាជម្រះក្តីទាំងប្រទេស បានចាត់ការសរុប ចំនួន ១៥០ ៥៧២ សំណុំរឿង ស្មើនឹងប្រមាណ ៧០% នៃសំណុំរឿងសរុប។ 

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សម្រាប់សាលាឧទ្ធណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចាត់ការមានចំនួន ៣ ៥៣៩សំណុំរឿង ស្មើនឹង ៥៥% នៃសំណុំរឿងសរុប ៦៥៤៣ សំណុំរឿង។ តាមរយៈលទ្ធផលខាលើនេះ បានបង្ហាញឱ្យឃើញថា បើទោះធនធានមនុស្សក្នុងវិស័យនេះ ជាពិសេសចំនួនចៅក្រម និងព្រះរាជអាជ្ញាធរនៅមានចំនួនខ្វះខាតនៅឡើយក៏ពិតមែន ប៉ុន្តែចៅក្រម និងព្រះរាជអាជ្ញារទាំងអស់បានខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងក្តីនានាជួនប្រជាពលរដ្ឋ ប្រកបដោយការទទួលត្រូវដោយដោយចៅក្រម ឬព្រះរាជអាជ្ញារម្នាក់ៗអាចចាត់ការសំណុំរឿងបានរហូតប្រមាណ ៣០០សំណុំរឿងក្នុងមួយឆ្នាំៗ ដែលជចំនួនដ៏ច្រើន។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា វិស័យយុត្តិធម៌ជាសរសរស្តម្ភមួយដ៏សំខាន់ សម្រាប់ដំណើរការឈានឡើងរបស់កម្ពុជាក្នុងការកសាងសង្គមនិតិរដ្ឋ និងអភិបាលកិច្ចល្អដែលជាកត្តារួមចំណែកដ៏សំខាន់់ក្នុងការពង្រឹងសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាគ្រឹះសម្រប់វិបុលភាព ភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជនប្រកបដោយចីរភាព ដែលរាជរដ្ឋាភិបាលបានចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាផ្នែកមួយជារឿងសំខាន់ នៃអភិបាលកិច្ចល្អដែលស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាលទាំងអស់។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្តេជ្ញាបន្តអនុវត្តនូវគោលនយោបាយ និងកម្មវិធីទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពម៉ឺងម៉ាត់បន្ថែមទៀត ដោយសហការជាមួយក្រសួង ស្ថានប័នដែលមានការពាក់់ព័ន្ធសំដៅឈានខ្ពស់សម្រេចឱ្យបាននូវចក្ខុវិស័យខាងលើនាពេលអនាគត់។ ទន្ទឹមនេះក្រោមការអនុវត្តន៍តាមអនុសាស្ត្រដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌នឹងខិតខំសម្រេចឱ្យបាននៅពេលខាងមុខនៅក្រមខណ្ឌច្បាប់ដើម្បីលើកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈយន្តការថ្មីមួយដែលហៅថា “សន្ធានកម្ម”។

ក្រសួងយុត្តិធម៌ បានចាត់ទុកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយដ៏សំខាន់ នៃការកែទម្រង់ដោះស្រាយវិវាទនៅកម្ពុជា ដើម្បីបំពេញបន្ថែមតាមផ្លូវច្បាប់ លើយន្តការដោះស្រាយវិវាទដែលមានស្រាប់ និងម្យ៉ាងទៀត យន្តការនេះមានលក្ខណៈស្របតាមប្រពៃណីនៃការដោះស្រាយវិវាទនៅកម្ពុជា ហើយយន្តកានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយវិវាទបង្ខិតឱ្យកៀនជិតជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ជួយដល់ការដោះស្រាយវិវាទឱ្យកាន់តែឆាប់រហ័សដោយអាចរក្សាបាននូវភាពសុខដុមរមនារវាងគូរវិវាទ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងជម្រះក្តីផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា យោងតាមច្បាប់របស់កម្ពុជា “ការដោះស្រាយវិវាទតាមរយៈការសម្របសម្រួលផ្សះផ្សាយគ្នានេះ គឺត្រូវបានអនុញ្ញាតទាំងនៅក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការផ្នែកតាមក្រមនិតិវិធីរដ្ឋបវេណីកម្ពុជា” ចៅក្រមអាចសម្របសម្រួល និងផ្សះផ្សាយរវាងគូរភាគី ដើម្បីបញ្ចប់វិវាទសំណុំរឿងរដ្ឋបវេណី ហើយការសម្របសម្រួលរបស់ចៅក្រមនេះ អាចធ្វើនៅគ្រប់តំណាក់កាលទាំងអស់នៃនិតិវិធីរបស់តុលាការ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការផ្សះផ្សាដែលកើតឡើងដោយតុការ គឺមានតម្លៃគតិយុទ្ធរឹងមាំដោយហេតុថា កំណត់ហេតុស្តីពីការសះជាដែលជាលទ្ធផលនៃការផ្សះផ្សាបញ្ចប់វិវាទដោយចៅក្រម គឺមានអានុភាពអនុវត្តន៍ដូចសាលក្រមស្ថាពរផងដែរ ហើយការសម្រេចដោយជោគជ័យការផ្សះផ្សាបញ្ចប់វិវាទដោយចៅក្រម និងជួយឱ្យការដោះស្រាយវិវាទប្រព្រឹត្តទៅបានឆាប់ និងអាចទទួលយកបានដោយគ្រប់គូរភាគី។

ដូច្នេះគ្រប់ចៅក្រមទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យធ្វើការសម្របសម្រួល និងផ្សះផ្សាដោះស្រាយវិវាទនៅក្នុងសំណុំរឿងរដ្ឋបវេណីនានមុនឹងឈានទៅសម្រេចសេចក្តីតាមរយៈចេញសាលក្រម ឬសាលដីកា ដើម្បីអាចបញ្ចប់វិវាទនោះឱ្យបានឆាប់រហ័ស កាត់បន្ថយបាននូវការកកស្ទះសំណុំរឿងនៅតុលាការ និងអាចឱ្យគូរភាគីទទួលបាននូវលទ្ធផល “ឈ្នះ-ឈ្នះ” ទាំងអស់គ្នាដែលជាការរកឃើញនូវដំណោះស្រាយមួយដ៏ល្អសម្រាប់គូរវិវាទនៅក្នុងសង្គមកម្ពុជាផងដែរ៕

Tags

Comment