(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺឆ្លងដល់សត្វគោក្របី ជាពិសេសជំងឺសារទឹក អុតក្ដាម និងជំងឺដុំពកលើស្បែក នៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះមានសារសំខាន់ណាស់ ព្រោះផលិតកម្មសត្វបានរួមចំណែកក្នុងការបង្កើនចំណូលសេដ្ឋកិច្ចដល់គ្រួសារកសិករ ក៏ដូចជាការទ្រទ្រុងចំណូលសេដ្ឋកិច្ចជាតិផងដែរ។
លោក អ៊ុក សំណាង បានបន្តថា ដើម្បីទប់ស្កាត់ជំងឺឆ្លងសត្វជារៀងរាល់ឆ្នាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានយកចិត្តខ្ពស់ក្នុងការផ្តល់នូវសម្ភារៈបរិក្ខារ ថ្នាំព្យាបាលនឹងវ៉ាក់សាំងការពារមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាលសម្រាប់ប្រើប្រាស់ក្នុងយុទ្ធការចាក់វ៉ាក់សាំងការពារ និងព្យាបាលសត្វពាហនៈជូនប្រជាពលរដ្ឋបានយ៉ាងទូលំទូលាយក្នុងខេត្តព្រៃវែង។
ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អ្នកចិញ្ចឹមសត្វក្នុងការនាំសត្វមកចាក់វ៉ាក់សាំងឲ្យបានជោគជ័យ ក្នុងការគាំពារសុខភាពសត្វជូនប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វផងដែរ៕

Comment