• Today: November 21, 2024

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សុខភាពសាធារណៈត្រូវមានប្រសិទ្ធភាពក្នុងការបង្ការ និងព្យាបាលជម្ងឺ ពឹងផ្អែកលើកត្តាធំៗ ចំនួន៣សំខាន់ៗ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគត់បេក្ខភាពនាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីឲ្យសុខភាពសារធារណៈមានប្រសិទ្ធភាពបង្ការ និងព្យាបាលជំងឺ ត្រូវពឹងផ្អែកលើកត្តាបីសំខាន់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ទស្សនៈមួយពាក់ពឹន្ធនឹងសុខភាពសាធារណៈ គឺ "ការពង្រឹងសមត្ថភាពព្យាបាលជម្ងឺជូនប្រជាពលរដ្ឋជាការចាំបាច់ ប៉ុន្តែការបង្ការជម្ងឺក៏ជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ"។

លោកបណ្ឌិតបានបន្ថែមទៀតថា ប្រសិទ្ធភាពក្នុងការបង្ការ និងព្យាបាលជំងឺ ពឹងផ្អែកលើកត្តាធំៗបី៖

១- ផ្សព្វផ្សាយអប់រំសុខភាព ដល់សាធារណៈជន។

២- ការអនុវត្តច្បាប់ដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងគុណភាពនៃគ្រឿងឧបភោគ បរិភោគ និងថ្នាំសង្កូវនានា។

៣- ការចូលរួមដោយការទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់របស់ពេទ្យក្នុងការព្យាបាល និងការផ្តល់ថ្នាំដល់អ្នកជម្ងឺ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពតរហូតមកដល់បច្ចុប្បន្ននេះ៕

Tags

Comment