ខេត្តប៉ៃលិន÷កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត សហការជាមួយកម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះស្រាវជ្រាវស៊េីបអង្កេត និងបង្ក្រាបករណីជាក់ស្ដែងនិងករណីជួញដូររក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១លេីក ចំនួន០៣គោលដៅដូចខាងដូចក្រោម៖
-គោលដៅទី០១៖ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០និង១០នាទី កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះល្បាតចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឃើញបុគ្គល០២នាក់ គួរសង្ស័យសួរនាំជាក់ស្តែងឆែកឆេរប្រទះឃើញថ្នាំញៀន និងកាំបិត នាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ លន់ វីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)។
២-ឈ្មោះ រឿន វី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)។
-ត្រួតពិនិត្យឆែកឆេរឃើញវត្ថុតាងដកហូតរួមមាន៖
១-ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន០១កញ្ចប់តូច ទំងន់០,២២ក្រាម(ថ្លឹងទាំងសំបកថង់)។
២-កាំបិតតាំងតោចំនួន០១ដើម។
-ក្រោយពីជំនាញប្រឆាំងគ្រឿងញៀន បានសាកសួរក៏បន្តនីតិវិធី។
-គោលដៅទី២៖ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី កម្លាំងបានបន្តនីតិវិធីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន រីឆាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)នៅចំណុចដីចំការមួយកន្លែង ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-ត្រួតពិនិត្យឆែកឆេរឃើញវត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE)ចំនួន០៤កញ្ចប់តូច ទម្ងន់១,៣៧ក្រាម(សាច់ថ្នាំសុទ្ធ)។
-ក្រោយពីជំនាញប្រឆាំងគ្រឿងញៀន បានសាកសួរក៏បន្តនីតិវិធី។
-គោលដៅទី៣៖ថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី បានបន្តនាំខ្លួនជនសង្ស័យឈ្មោះ ឈាន ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)នៅចំណុចអូរត្រែង ស្ថិតនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-ត្រួតពិនិត្យឆែកឆេរឃើញវត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន១៧កញ្ចប់(ធំ០១កញ្ចប់)ទម្ងន់៧,៦៥ក្រាម(សាច់ថ្នាំសុទ្ធ)។
-វត្ថុតាងនិងសម្ភារ:ដកហូតសរុបរួមមាន៖
១-ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE)
ចំនួន២២កញ្ចប់(ធំ០១កញ្ចប់)ទម្ងន់ ៩,២៤ក្រាម សាច់ថ្នាំសុទ្ធ។
២-ទូរស័ព្ទដៃចំនួន០៥គ្រឿង។
៣-ម៉ូតូសេរីចាស់ចំនួន០៣គ្រឿង។
៤-កាំបិតតាំងតោចំនួន០១ដើម។
-ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង នៅអធិការ
ដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី។ដោយ,ស សារឿន
Comment