• Today: November 21, 2024

TOP NEWS: តើបុគ្គលបុគ្គលឈ្មោះ មុំ អស្សនី ហៅសង្វា ដែលមានឈ្មោះដើម ម៉ូរ៉ា សង្វាស៊ី ដែលកំពុងក្លាយខ្លួនជាវាគ្មិន The Cambodia Daily និងអាស៊ីរី ជានណា?

ភ្នំពេញ៖ បុគ្គលម្នាក់ដែលមានឈ្មោះ មុំ អស្សនី ហៅសង្វា ដែលមានឈ្មោះដើមថា ម៉ូរ៉ា សង្វាស៊ី ជាអតីតទណ្ឌិតធ្លាប់ជាប់ពន្ធធានាគារពាក់ព័ន្ធប្រព្រឹត្តបទល្មើស ដើរឆបោកប្រជាពលរដ្ឋជាច្រើនករណី និងក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង និងត្រូវត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចដោះលេងឲ្យក្រៅឃុំ កាលពីអំឡុងឆ្នាំ២០២០ ក្រោយមកនិទេសខ្លួនទៅរស់នៅឯបរទេស ខណៈពេលនេះ ត្រូវបានកាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរី យកមកធ្វើវាគ្មិន ដើម្បីវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែតទៅវិញ។ 

ខាងក្រោមនេះ ជាសាវតាខ្លះៗ ដែលនឹងលើកយកមកបង្ហាញប្រិយមិត្តអ្នកស្តាប់បានស្វែងយល់ បុគ្គលឈ្មោះ មុំ អស្សនី ហៅសង្វា មាននាមដើមឈ្មោះ ម៉ូរ៉ា សង្វាស៊ី ភេទប្រុស អាយុ ៤៨ឆ្នាំ មានឪពុកឈ្មោះ មុំ ម៉ូរ៉ា ទទួលមរណៈភាព និងម្តាយ ឈ្មោះ អ៊ឹម សុភី សព្វថ្ងៃរស់នៅក្នុងប្រទេសណូវែលហ្សេឡង់។ 

ចំពោះបុគ្គលឈ្មោះ មុំ អស្សនី មានបងប្អូន ចំនួន ០២នាក់ មានបងស្រីឈ្មោះថា ម៉ូរ៉ា បុប្ផាស៊ី សព្វថ្ងៃរស់នៅក្នុងប្រទេសណូវែលសេឡង់ ហើយប៉ុគ្គលរូបនេះ គឺជាកូនប្រុសពៅ។ បុគ្គលឈ្មោះ មុំ អស្សនី ត្រូវបានធ្វើអន្តោប្រទេសទៅប្រទេសណូវែលសេឡង់ ក្នុងកំឡុងឆ្នាំ ២០០០ឬ ២០០១ សព្វថ្ងៃនេះលោកមានភរិយាដែលរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនស្រីរបស់លោក ដែលលោកកំពុងតែស្វះស្វែងព្យាយាមរត់ការធានាមករស់នៅក្នុងប្រទេសណូវែលហ្ស៊ឺឡង់ ជាមួយលោកតែពុំបានសម្រេចព្រោះ។ 

បុគ្គលឈ្មោះ មុំ អស្សនី ហៅសង្វា ដែលមានឈ្មោះដើមថា ម៉ូរ៉ា សង្វាស៊ី ធ្លាប់មានប្រវត្តជាប់ពាក់ព័ន្ធជាមួយបញ្ហាបំណុលជាច្រើន ទើបធ្វើឲ្យប្រវត្តិរូបរបស់បុគ្គលរូបនេះ មិនអាចធានាក្រុមគ្រួសារ ឬបុគ្គលណាមករស់នៅក្នុងប្រទេសណូវែលហ្ស៊ឺឡង់បានឡើយ។ 

លោក ម៉ូរ៉ា សង្វាស៊ី ហៅថា សង្វា ត្រូវបានបងប្អូនខ្មែរ ក្នុងប្រទេសណូវែលហ្ស៊ឺឡង់ស្គាល់ និងដឹងស្ទើរគ្រប់ៗគ្នាអំពីកិត្តិនាមរបស់គាត់ខាងបោកប្រាស់ តាមរយៈកាធានាអះអាង ខ្លួនគាត់អាចរត់ការចូលធ្វើការគ្រប់ស្ថាប័ននិងមានទំនាក់ទំនងល្អជាមួយន្ត្រីរាជការ និងថ្នាក់ដឹកនាំពិសេសក្នុងក្រសួងការពារជាតិ ក្នុងសម័យ លោក កែវ គឹមយ៉ាន កាលនោះលោកមានរូបថតប្រហែលជាបីសន្លឹកដែលបានថតជាមួយនឹងលោក កែវ គឹមយ៉ាន ហើយរូបថតទាំងនេះ គឺជាកូនសោរដែលនាំឱ្យលោកអាចទៅបោកប្រាស់លុយកាក់ពីបងប្អូនប្រជាជនខ្មែរយើងទាំងឡាយណាដែលជឿជាក់លើរូបថត ដែលលោកមានជាមួយថ្នាក់ដឹកនាំ។ 

គួរបញ្ជាក់ផងដែរថាលោក មូរ៉ា សង្វាស៊ី ឬ មុំ អាស្សនី ឬសង្វា ពុំមានមុខរបរពិតប្រាកដណាមួយនៅក្នុងប្រទេសណូវែលសាឡង់ទេ ដោយហេតុតែភាពមិនស្មោះត្រង់ និងអំពើទុច្ចរិតរបស់លោកដែលមានសព្វថ្ងៃជាក់ស្ដែងអ្នកដែលធ្លាប់បានស្គាល់ និងរាប់អានលោក អស្សនីម្នាក់ៗ ពុំហ៊ានទាក់ទង ឬសូម្បីតែថតរូបជាមួយ ព្រោះគេខ្លាចមានការយល់ច្រឡំថាជាបក្សពួក ឬគូកនរបស់លោក ម៉ូរ៉ា សង្វាស៊ី ឬ មុំ អស្សនី  ឬ សង្វារូបនេះ។ 

តាមរយៈបងប្អូនខ្មែរ ដែលរស់នៅក្នុងប្រទេសណូវែលសេឡង់ បានបង្ហើបមកឲ្យដឹងថា សព្វថ្ងៃបុគ្គលឈ្មោះ មុំ អស្សនី ហៅសង្វា គឺជាអ្នករត់ Uber អ្នកបេីកឡានឈ្នួលដូច Pass app ពុំមានជីវភាពធូរធារដូចគេដូចឯងនោះទេ ព្រមទាំងមានជំងឺប្រចាំកាយដូចជាលើសឈាម និងទឹកនោមផ្អែមថែមទៀតផង។ 

សូមជម្រាបថា កាលពីឆ្នាំ!២០១៩ បុគ្គលឈ្មោះ មុំ អសន្សនី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅពន្ធនាគារ ពាក់ព័ន្ធករណីឆបោកទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារ ពីការទិញលក់ដីខ្យល់ ហើយក៏ត្រូវបានដោះលែងមកវិញនៅពេលដែលលោកយកទឹកប្រាក់ទាំងអស់សងម្ចាស់លុយវិញ។ 

នៅក្នុងឆ្នាំ២០២១ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនម្ដងទៀតនៅក្នុងខេត្តពោធិ៍សាត់ ទាក់ទងទៅក្នុងករណី ប្រមូលលុយប្រមាណ ២ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ។ 

ខាងក្រោមនេះ ជាប្រវត្តិជាប់គុករបស់បុគ្គលឈ្មោះ មុំ អស្សនី ហៅសង្វា បុគ្គលធ្លាប់គុកដែលកាសែត The Cambodia Daily និង វិទ្យុអាស៊ីសេរី យកធ្វើជាវាគ្មិន បន្ទាប់ពីបាត់ម៉ូយជាបន្តបន្ទាប៕ សូមមើលសាលក្រមដូចខាងក្រោម

Tags

Comment