• Today: November 21, 2024

ជនសង្ស័យ ចំនូន ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃមិនបានសម្រេច

 

ពោធិ៍សាត់៖ មុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីឆក់ទូសព្ទមិនបានសម្រេចត្រូវបានកម្លាំងមានសមត្ថកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានចំនួន ០២នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទី។ បន្ទាប់ពីទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជំុស្តីទី ថាមានករណីជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 គ្មានស្លាកលេខ បានធ្វេីសកម្មភាពឆក់ទូរសព្ទដៃមិនបានសម្រេចពីជនរងគ្រោះឈ្មោះ ឡាប សុភី ភេទស្រី អាយុ ២៩ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិស្ពាន ឃំុកោះជំុ ស្រុកកណ្តៀង កើតហេតុនៅចំណុចគល់ស្ពានបេតុង ស្ថិតនៅភូមិដងរុង ឃំុកោះជំុ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ចេញប្រតិបត្តិការពួនស្ទាក់តាមគោលដៅសំខាន់ ដើម្បីបង្ក្រាបក្រុមជាមុខសញ្ញា។ ប្រភពបន្តទៀតថា បន្ទាប់ធ្វើសកម្មភាពឆក់មិនបានសម្រេច ក្រុមជនសង្ស័យជិះម៉ូតូអស់សាំងហើយបានចូលចាក់សាំងនៅតូបលក់ដូរមួយកន្លែង ប៉ុន្តែគ្មានលុយឲ្យថ្លៃសាំង ក៏បានដាក់មួកសុវត្ថិភាពបញ្ចាំជាមួយអ្នកលក់ដូរនៅទីនោះ។ ក្រោយមកសមត្ថកិច្ចប្រទះឃើញក្រុមជនសង្ស័យទាំង ០២នាក់ កំពុងជិះម៉ូតូ ០១គ្រឿង បានឃាត់ខ្លួនមកសាកសួរតែម្តង។ ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ វី សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងទី២- ឈ្មោះ ងួន លីហុង ហៅ ឡាង លីហុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ រស់នៅភូមិពោរកំបោរ ឃំុវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានធ្វេីតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន។ ចំពោះវត្ថុតាងដកហូតមាន មួកសុវត្ថិភាព ចំនួន ០២ , ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដា C125 សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1V-4659, ទូរសព្ទដៃ ០១គ្រឿង ម៉ាក iPhon7។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀងដេីម្បីបំពេញបែបបទតាមនីតិវិធី៕

Tags

Comment