• Today: November 03, 2024

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងប្រកាសផ្តល់អាហាររូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួនសិស្ស និស្សិតក្រីក្រ

កោះកុង៖ លោក ហាក់ ឡេង អភិបាលរង ខេត្តកោះកុង ផ្សព្វផ្សាយ ស្តីពី ការផ្តល់អាហារូបករណ៍របស់សម្តេចតេជោជូនសិស្ស-និស្សិតក្រីក្រវនៅទូទាំងប្រទេស និងចែកមួសុវត្ថិភាពដល់បងប្អូនក្រុមម៉ូតូឌុបដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមអាហាររូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរស្រុកមណ្ឌលសីមា ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុបត្រូវគោរពច្បាប់ចរាចរណ៍ និងមានយកឱកាសនោះ ផ្សព្វផ្សាយ ស្តីពី ការផ្តល់អាហារូបករណ៍សម្តេចតេជោ ជូនសិស្ស-និស្សិតក្រីក្រនៅទូទាំងប្រទេសផងដែរ។

លោក ហាក់ ឡេង បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋខ្វះលទ្ធភាពឲ្យកូនចៅបន្តការសិក្សារថ្នាក់ឧត្តមសិក្សាអាចធ្វើការទំនាក់ទំនង និងស្នើសុំអាហាររូបករណ៍ពីក្រុមការងារសមាគមអាហាររូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានទូទាំងប្រទេសបានផងដែរ។

ក្នុងពិធីចែកមួកសុវត្ថិភាព ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងអាហាររូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕

Tags

Comment