• Today: November 21, 2024

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១៥ – ២០ ខែកក្កដា ឆ្នាំ២០២៣ នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៥  ២០ ខែកក្កដា ឆ្នាំ២០២៣ នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ នេះជាការបញ្ជាក់ពីការ  ផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ អំពី សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាស ។

     យោងលើស្ថានភាពធាតុអាកាសជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា ក្នុងមហាសមុទ្រភាគខាងជើងប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយកំពុងនឹងវិវត្តខ្លួនជាបន្តបន្ទាប់ដែលនឹងអាចក្លាយទៅជាព្យុះទី៤ ។ នៅថ្ងៃទី១៥ ខែកក្កដា ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី១៩ ខែកក្កដា ។ 

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖  

         តំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ 

         តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ 

         តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦-២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ។ 

     អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង ជាយថាហេតុ ៕

 

Tags

Comment