• Today: November 21, 2024

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិច និងហូរច្រោះដាច់ផ្លូវនៅឃុំតាំងខ្យា ស្រុកភ្នំស្រួច


(កំពង់ស្ពឺ)៖      ឯកឧត្តម  វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងសហការី នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដោយសារទឹកភ្លៀង ដែលកំពុងជន់លិច និងហូរច្រោះដាច់ផ្លូវ ស្ថិតក្នុងឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


សូមបញ្ជាក់ថា ជាក់ស្ដែងប៉ុន្មានថ្ងៃនេះផ្លូវជាតិលេខ៤ ត្រូវបានជន់លិចជាអន្លើៗ ដែលបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការបំពេញភារកិច្ចក៏ដូចជាការដឹកជញ្ជូនទំនិញផ្សេងៗ។ ដោយឡែកផ្លូវលំចំនួនពីរខ្សែ របស់ស្រុកភ្នំស្រួច ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។
តាមរយៈនេះលោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលត្រូវការសង្គ្រោះ សូមប្រញាប់រាយការណ៍មកអាជ្ញាធរដែលនៅជិតបំផុត ដើម្បីអាជ្ញាធរមានលទ្ធភាពក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា៕

Tags

Comment