• Today: November 21, 2024

ទំនាស់ដីធ្លីរវាងពលរដ្ឋ ចំនួន ០២គ្រូសារ រហូតដល់ផ្ទុះអំពើហិង្សាកាប់ស្លាប់ម្នាក់ រងរបួសម្នាក់ ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន


រតនគិរី៖ ទំនាស់គ្រប់គ្រងប្រទាញប្រទង់គ្រប់គ្រងដីធ្លី រហូតឈានដល់កើយមានអំពើហិង្សាជនដៃដល់ទាញកាំបិទផ្គាក់បាក់លើគូរទំនាស់បណ្តាលឱ្យស្លាប់ភ្លាមៗ និងកូនប្រុសម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
     ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋានដ្ឋាននគរបាលស្រុកកូនមុំ ធ្វើការឃាត់ខ្លួន ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំបញ្ជូនទៅកាន់តុលាការ។
    ករណីអំពើឃាតកម្មកាប់សម្លាប់គ្នាដោយសារទំនាស់ដណ្តើមកាន់កាប់ដីធ្លីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ០៩និង០៥នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភ្នំទឹកចេញ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ជនសង្ស័យបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើកូនជនរងគ្រោះ ចំនួន ០២កាំបិត ចំដៃឆ្វេងរួចហើយស្ទុះទៅកាប់ឪពុកក្មេងរងគ្រោះជាច្រើនកាំបិតត្រូវកញ្ចឹង.ក និងដើមទ្រូង ០១កាំបិតទៀត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
    ឲនគរបាលស្រុកកូនមុំ បានប្រាប់ឱ្យដឹងថា ជនសង្ស័យឃាតករដៃដល់មានឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណើត នៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លូនតាមបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះ រួមមាន៖ ទី១- ឈ្មោះ ពេជ្រ ម៉ូលី ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ស្លាប់នៅកន្លែងកើតហេតុ និង២- ឈ្មោះ សាន់ ប៊ីស៊ី ភេទប្រុស អាយុប្រហែល ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាកូនប្រុសរបស់ជនរងគ្រោះរបួសដាច់ដៃខាងឆ្វេង។
    សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុទំនាស់ដីធ្លីដណ្តើមគ្នាគ្រប់គ្រងដីដែលបានដាំដំណាំហើយ ត្រូវជនរងគ្រោះយកថ្នាំបាញ់ស្មៅមកបាញ់លើដំណាំដែលដាំដុះទើបបង្កកើតទៅជារឿងកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង កាំបិតផ្គាក់ ចំនួន ១ ប្រវែង ៦០សង់ទីម៉ែត្រ។   
    បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

Tags

Comment