បន្ទាយមានជ័យ៖ បុរសក្រីក្រម្នាក់ដោយសារបានពខ្វះខាតបានចូលព្រៃស្លឹកព្រិច និងបណ្តើសុនខដេញសើសត្វព្រៃបានដើរជាន់គ្រាប់មីនសេសសល់ពីសម័យសង្គ្រាមផ្ទុះបណ្តាលឲ្យរបួសដាច់ជើងឆ្វេង។
ករណីផ្ទុះគ្រាប់មីនសល់ពីសង្គ្រាម កើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងចំណុចព្រៃចំការមីន ខាងមុខទំនប់ក៥ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍ឃុំអូបីជាន់ ជនរងគ្រោះមានឈ្មោះ លី លាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលរកបេះស្លឹកព្រិច ចូលក្នុងចំការមីនមុខទំនប់ក៥ ដែលជាតំបន់ពោពេញដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ទុកតាំងពីជំនាន់សង្ក្រាមក៏ដើរជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជេីងឆ្វេង និងរងរបួសជាច្រេីនកន្លែងទៀត។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ច នុងក្រុមគួ្រសាររបស់ជនរងគ្រោះបានដឹកជនរងគ្រោះតាមរថយន្តសង្គ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដើម្បីសង្គ្រោះអាយុជីវិត។
តាមរបាយការណ៍ បានឲ្យដឹងថ ចាប់ពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកស្លាប់ដោយសារជាន់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួន ជិត២ម៉ឺននាក់ (១៩,៨១៨) រងរបួសជាង ៤ម៉ឺន ៥ពាន់នាក់ (៤៥,១៨៦) ក្នុងនោះរដ្ឋាភិបាលកម្ពុជា បេ្តជ្ញាបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលសេសសល់ពីសង្គ្រាមឲ្យអស់នៅឆ្នាំ២០២៥ ខាងមុខ។
បច្ចុប្បន្ន ប្រទេសដែលផ្តល់ថវិកាសំរាប់វិស័យបោសសំអាតមីន ច្រើនជាងគេ រួមមានប្រទេសជប៉ុន ចិន កូរ៉េ អូស្ត្រាលី អឺរ៉ុប និងអាមេរិកជាដើម៕
Comment