• Today: November 21, 2024

កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដកហូត​កាំបិតបុ័ងតោនិងខ្សែក្រវាត់

ខេត្តឧត្តរមានជ័យ៖ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញចុះឃាត់ខ្លួនក្មេងទំនើងចំនួន០២ក្រុម មានគ្នាសរុបចំនួន ១២នាក់ ដែលបង្កភាពអនាធិបតេយ្យឈ្លោះប្រកែក និងប្រើប្រាស់ហិង្សាវាយតប់គ្នា រួមនឹង​ដកហូត​បានកាំបិតបុ័ងតោ ខ្សែក្រវាត់​ ​នាំខ្លួនយកទៅសាកសួរ​នៅអធិការដ្ឋាននគរបាលស្រុក។ នេះបេីយោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ​២០២៣។ 

    ប្រភព​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ក្រុមក្មេងទំនេីងខាងលេីនេះ​បានធ្វេីឡេីង​កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមាត់ស្រះមុខវត្តត្រពាំងប្រាសាទ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ។

  ចំណែក​វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ចំនួន ០៥គ្រឿង កាំបិតបុ័ងតោ០២ដើម និងខ្សែក្រវាត់០២ខ្សែ ត្រូវបានយកមកកាន់អធិការដ្ឋានស្រុកត្រពាំងប្រាសាទដើម្បីបន្តនីតិវិធី។

ជាមួយគ្នានោះដែរនៅរសៀលថ្ងៃដដែលវេលាម៉ោង ៣​ និង០០នាទី លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញទៅផ្ទាល់ដល់អធិការដ្ឋាន ដើម្បីជួបសំណេះសំណាលជាមួយអាណាព្យាបាល និងធ្វើការអប់រំ ណែនាំ ដល់ក្រុមក្មេងទំនើងទាំង១២នាក់និងបានហាមថ្ងៃក្រោយកុំឱ្យមានប្រព្រឹត្តសកម្មភាពទាំងនេះបន្តទៅទៀត ។

    សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ១២នាក់ខាងលើ រួមទាំងវត្ថុតាងដែលដកហូតបានមានម៉ូតូចំនួន ៥គ្រឿង ផងដែរនោះត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ធ្វើកំណត់ហេតុធ្វើការអប់រំចុះកិច្ចសន្យាធានាពីអាណាព្យាបាលដើម្បីមកធានាយកទៅលំនៅឋានវិញផងដែរ ៕

 

Tags

Comment