• Today: December 03, 2024

គួរប្រុងប្រយ័ត្នបំផុត ទុកចិត្តមិនបានទេ ក្មេងៗសោះបែកគំនិតធ្វើរឿងបែបនេះ ទីបំផុតត្រូវសមត្ថកិច្ច នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនអនុវត្តតាមច្បាប់ហើយកុំចេះតែហ៊ាន

 

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ អង្គភាព ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា, កាលពីថ្ងៃអាទិត្យ ១២រោចខែទុតិយាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៧និង៥០នាទី អនុវត្តតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រនៃស្នងការដ្ឋាន និងដោយបានការសម្រប សម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ក្រុមយុវជនមួយក្រុមមានគ្នាចំនួន ០៨នាក់ ពាក់ព័ន្ធក្នុងករណីផលិតរូបភាពអាសអាភាស(លួចថតរូបជនរង គ្រោះ)និងចែកចាយរូបភាពនេះជាសាធារណៈក្នុងបណ្តាញសង្គម។
សមត្ថកិច្ចបញ្ជាក់ថា, ជនសង័្សយទាំង០៨នាក់នោះរួមមាន៖
១-ឈ្មោះ អឿន ភារម្យ ភេទប្រុសអាយុ —- ឆ្នាំ រស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មុខរបរ (១៦/១១/២០០៦) 
២-ឈ្មោះ ង៉ូវ ហុង ភេទប្រុស អាយុ —- ឆ្នាំរស់នៅស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង (០៣/០៦/២០០៧) 
៣-ឈ្មោះ តែម សុខរិន ភេទប្រុស អាយុ —- ឆ្នាំរស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង  (១៤/០៤/២០០៧) 
៤-ឈ្មោះ សាយ សៀកម៉េង ភេទប្រុសអាយុ —-ឆ្នាំរស់នៅ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(០៣/០២/២០០៨) 
៥-ឈ្មោះ គាត ណារ៉ុង ភេទប្រុសអាយុ—- ឆ្នាំរស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង(០៥/០៩/២០០៨) 
៦-ឈ្មោះ ជឿន មករា ភេទប្រុស អាយុ —-ឆ្នាំ រស់នៅភូមិផ្លូវ៦ ឃុំតាក្រី ស្រុកកំរៀង ខេត្ត បាត់ដំបង មុខរបរ សិស្ស(១៣/០១/២០០៩) 
៧-ឈ្មោះ ផាន វុធថា ភេទប្រុស អាយុ —-ឆ្នាំ រស់នៅស្រុកកំរៀង ខេត្ត បាត់ដំបង  (០៩/ ០៥/ ២០០៩) 
៨-ឈ្មោះ ពឿន សុវណ្ណដា ភេទប្រុស អាយុ —-ឆ្នាំ រស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៣វេលាម៉ោង១៨និង៣០ នាទី នៅចំណុចក្រុម ទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីជាជនរ ងគ្រោះដែលបានជួលបន្ទប់ស្នាក់នៅរួមគ្នាចំនួន ០៥ នាក់ ដើម្បីរៀនសូត្រក្នុងមូលដ្ឋានខាង លើបានប្រទះឃើញរូបភាព(អាក្រាតកាយ)របស់ពួកខ្លួនត្រូវបានចែកចាយក្នុង បណ្តាញសង្គមដែលរូបភាពទាំងនេះ គឺត្រូវបានគេលួចថតជាឃ្លីបវីដេអូ ក្នុងពេលដែលជន រងគ្រោះកំពុងងូតទឹក ក្នុង បន្ទប់ទឹក នៃបន្ទប់ជួលស្នាក់ នៅរបស់ខ្លួន។
តាមរយៈរូបភាពបែបនេះ ជនរងគ្រោះបានផ្តល់ព័ត៌ មានដល់អាណាព្យាបាលរបស់ខ្លួន និងបានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដើម្បីជា សមត្ថកិច្ចក្នុងរឿងនេះ ។ ផ្តើមពីការស្រាវជ្រាវជាបន្ទាន់ សមត្ថកិច្ច នគរបាលបានឈានដល់ការឃាត់ខ្លួនក្រុមក្មេងៗខាងលើ ក្នុងរឿងជាក់ស្តែងដែលពួកគេជាអ្នកជួលបន្ទប់ស្នាក់នៅជាប់គ្នាជាមួយ បន្ទប់របស់ជនរងគ្រោះ។ ហើយការសាកសួរក៏ត្រូវចាប់ផ្តើមឡើង ដែលក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ពួកខ្លួនបានយកទូរស័ព្ទដៃលួចថតជាឃ្លីបវីដេអូខណៈដែលនារីរងគ្រោះចូលទៅងូតទឹកក្នុងបន្ទប់ទឹកជាប់គ្នា ដែលមានការធ្លុះធ្លាយ(មើលឃើញ) ហើយពេលថតបានក៏យករូបភាពនេះទៅមេីលផងនិងចែកចាយដល់អ្នកផ្សេងមើល ជាការកំសាន្តហើយពេលសមត្ថកិច្ចនគរបាលធ្វើការពិនិត្យក្នុងទូរស័ព្ទរបស់ពួកគេរកឃើញឃ្លីបវីដេអូពីរូបភាពអាក្រាតកាយជនរងគ្រោះចំនួន ១៩វីដេអូឃ្លីបឯណោះ ។
នៅពេលនេះសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកកាន់ផែនជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ហើយ។
រឿងមួយនេះគឺជាមេរៀនសម្រាប់មហាជនទូទៅដែលគប្បីពិនិត្យមើលចំពោះ ទីតាំងស្នាក់នៅឬទីកន្លែងមួយចំនួនដូចជាបន្ទប់ទឹកជាដើមដែលប្រេីប្រាស់ប្រចាំថ្ងៃ ចៀសវាងនូវករណីធ្វេសប្រហែសណាមួយដែលនាំឱ្យជនកំហូចលួចធ្វើសកម្មភាពបែបនេះបាន ៕

Tags

Comment