• Today: November 21, 2024

រថយន្តបាឡែនបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ​៖​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់​ ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅចំណុចស្តុបទេពផន​ តាមបណ្តោយផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ១៨២​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក។ 

បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់ចំនួន១កង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន​ ពណ៌ទឹកប្រាក់​  ពាក់ស្លាកលេខភ្នំពេញ2N 7191 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតអស់មួយកង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

Tags

Comment