(កណ្ដាល)៖ អ្នកឧកញ៉ាបណ្ឌិតទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ក្រុមការងារគណបក្សចុះជួយមូលដ្ឋានចុះជួយស្រុកកណ្ដាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង
បានលើកឡើងថា សម្ដេចតេជោបាននាំមកនូវសន្តិភាព ,មានគណបក្សប្រជាជនកម្ពុជា ទើបយើងមានអ្វីៗសព្វថ្ងៃនេះ មិនដូចពួកប្រឆាំងដែលលាបពណ៍យើងនោះទេ ។ ពិសេសនោះគឺសម្ដេចតេជោហ៊ុន សែន បានជប់ឲ្យមានការីកចម្រើន កសាងសមិទ្ធផលនានាទូទាំងប្រទេស ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ កសាងសេដ្ឋកិច្ចកាន់តែរីកលូតលាស់ រីកចម្រើនកាន់តែខ្លាំងឡើងៗ ខណ:ដែលក្មេងស្រករក្រោយនេះ បានចូលសិក្សារៀនសូត្រក្លាយជាបញ្ញវន្តកាន់តែច្រើនឡើងៗ ។
អ្នកឧកញ៉ាបណ្ឌិតទ្រី ភាពបន្តថា សម្ដេចបាននាំមកនូវសុខសន្តិភាព ទើបយើងមានឱកាសកសាងប្រទេសឲ្យរីកម្រើនឡើង ដូច្នេះសូមដឹងគុណដល់សម្ដេចតេជោ ដូចពាក្យចាស់ពោលថា " ផឹកទឹកឲ្យនឹកប្រភព ជ្រកក្រោមម្លប់ឲ្យនឹកអ្នកដាំ" ។ សូមរួមគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិយើងមានសុខសន្តិភាព មានការរីកចម្រើនទៅមុខជាដរាប ។
Comment