ភ្នំពេញ៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់កក្រើករាត្រី នៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនទាន់ដឹងមូលហេតុ។
ភាពភ្ញាក់ផ្អើលក្នុងករណីជនសង្ស័យបាញ់បោះអនាធិបតេយ្យកើតឡើង នៅវេលាម៉ោង ៣និង៤០នាទីទាបភ្លឺថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ករណីផ្ទុះអាវុធខាងលើនេះ បង្កឡើងដោយជមជាតិបរទេសចំពោះមូលហេតុមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ សេចក្តីរាយកាណ៍បានឲ្យដឹងទៀតថា មុខពេលកើតហេតុមានក្រុមជនជាតិចិនជាច្រើននាក់ផឹកស៊ីត្រង់ចំណុចកើតហេតុ បន្ទាប់មកមិនដឹងជាមូលហេតុអ្វី? ស្រាប់ឮស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។
ប្រភពព័ត៌មាន បានឲ្យដឹងថា បន្ទាប់ផ្ទុះអាវុធជាច្រើនគ្រាប់បង្កឲ្យមានភាពភ្ញាក់ផ្អើលនេះភ្លាម កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះអន្តរាគមន៍ឡោមព័ទ្ធទីតាំងកេីតហេតុ និងបិទផ្លូវចេញចូលរងចាំបទបញ្ជាពីថ្នាក់លេីក្នុងប្រតិបត្តិការដ៏ក្ដៅនេះ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះកំពុងឡោមព័ន្ធកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់លើករណីផ្ទុះអាវុធខាងលើ៕
Comment