• Today: November 21, 2024

លោក លី សុងហី អភិបាលក្រុងប៉ៃលិនសហការជាមួយនឹងមន្រ្តីជំនាញចុះធ្វើ តេស្តមើលគុណភាពផ្លូវបេតុង


ប៉ៃលិន៖ លោក អភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរដ្ឋបាលក្រុងប៉ៃលិន និងមានការអញ្ចើញចូលរួមពីមន្ត្រីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសង្កាត់ទួលល្វា វិស្វករជំនាញ បានចូលរួមត្រួតពិនិត្យការធ្វើតេស្តគុណភាពផ្លូវបេតុងអាមេមួយខ្សែមានប្រវែង ៦៧០ម៉ែត្រ គុណនឹងទទឹង៦ម៉ែត្រ កម្រាស ០,១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី(ADB)។
     លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា រហូតមកដល់ពេលនេះ ផ្លូវបេតុងនៅក្នុងក្រុងប៉ៃលិន កាន់តែរីកស្គុសស្គាយគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់លោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបង្កភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅ និងដឹកកសិផលចេញចូលយ៉ាងរលូនផងដែរ។ លោកបន្តទៀតថា ទោះបីជាយ៉ាងណា សូមឱ្យប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញ ជួយថែរក្សាសមិទ្ធផលនេះ ឱ្យបានគង់វង់យូរអង្វែង ដោយមិនត្រូវ ដឹកទំនិញលើសទម្ងន់ ដែលនាំឱ្យបាក់បែក ឬស្រុតផ្លូវនោះឡើយ។
      ម្យ៉ាងវិញទៀត ខាងលោក តែងតែណែនាំដល់ឈ្មួញដែលរកស៊ីដឹកដែកស៊ីម៉ង់តិ៍ ឬទំនិញធ្ងន់ៗ ឱ្យផ្ទេរត្រង់ផ្លូវវាងក្រុងដាក់ទៅលើរថយន្តតូចៗ រួចសឹមដឹកយកទៅដាក់តាំងលក់នៅខាងក្នុង ព្រោះបើដឹកធ្ងន់លើសកំណត់ អាចនឹងបង្កឱ្យឆាប់ខូចផ្លូវបេតុង ក៏ដូចជាផ្លូវលំផ្សេងៗទៀតផងដែរ៕ដោយ,ស សារឿន


Tags

Comment