• Today: November 03, 2024

អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ ចុះអធិការកិច្ច ច្រឹបតម្រឹមរបាំងសាច់អួនខុសក្រឡា នឹងលើសប្រវែងកំណត់ បឹងទន្លេសាប


ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រមជាតិនៅ ទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ រួមទាំង ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សមត្ថកិច្ចចម្រុះរបស់របស់រដ្ឋបាលខេត្ត បានចុះអធិការកិច្ច ច្រឹបតម្រឹមរបាំងសាច់អួនខុសក្រឡា នឹងលើសប្រវែងកំណត់ បឹងទន្លេសាប។

ក្រុមការអន្តរក្រសួង រួមមាន លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង រួមសហកាជាមួយ ក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោក ឈិន តួ នាយរងអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ រួមជាមួយកងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ សឹករងខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះត្រួតពិនិត្យ និងអធិការកិច្ច ចាប់ពីឃុំកំពង់លួងរហូតដល់ចំណុចជ្រោយស្ដី ក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំង សរុបចំនួន ៤៥នាក់ នឹងកាណូតចំនួន ១០គ្រឿង។ 

លោកវរសេនីយ៍ឯក  សៀន  វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងការចុះធ្វើអធិការកិច្ចនេះកម្លាំងសមត្ថកិច្ចចម្រុះបានច្រឹប និងតម្រឹមរបាំងសាច់អួនខុសក្រឡា នឹងលើសប្រវែងកំណត់ ជាលទ្ធផលបាន ០១ ករណី របាំងសាច់អួន ១៩ខ្សែ ប្រវែង ៣១៥០ម៉ែត្រ ក្បាលបរ ចំនួន ១១គ្រឿង លូកងសាច់អួន ចំនួន ០៩មាត់ បង្គោលចំនួន ៧៥០ដើម នឹងចាក់លែងត្រី ចំនួន ៧៥គីឡូក្រាម ចូលក្នុងទឹកទន្លេវិញ ៕

Tags

Comment