• Today: November 21, 2024

ប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពិស មានចំងល់ថា ហេតុអ្វីស្ត្រីឈ្មោះ សុវណ្ណ គីមឡុង ថៅកែដេប៉ូប្រេងឥន្ទនៈមានសិទ្ធចាក់លប់ចូលដីចំណីស្ទឹងព្រែកត្នោតបែបនេះ? បែជាអាជ្ញាធរសង្កាត់ និងខណ្ឌដង្កោធ្វើមិនដឹង មិនឭទៅវិញ

ភ្នំពេញ៖ សកម្មភាពចាក់ដីលប់រំលោភចូលដីចំណីស្ទឹងព្រែកត្នោត និងសាងសាង់របងថ្មដ៏រឹងមាំមួយកន្លែង ត្រូវបានមហាជន និងប្រជាជនរិះគន់អាជ្ញាធរសង្កាត់ និងខណ្ឌដង្កោមិនអើពើក្នុងការទប់ស្កាត់ ឬមានវិធានការផ្លូវច្បាប់ឡើង បណ្តោយឱ្យបុគ្គលម្នាក់ ជាអ្នកមានលុយធ្វើតាមអំពើចិត្តបែបនេះ។ 

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលើកឡើងថា ពួកគាត់សង្កេតឃើញមានបុគ្គលម្នាក់ បានធ្វើសកម្មភាពចាក់អាចម៍ដីរំលោភចូលដីចំណីស្ទឹងព្រែកត្នោត និងធ្វើរបងថ្មយ៉ាងស្កឹមស្កៃគ្មានឃើញអស់លោកចៅសង្កាត់ អាជ្ញាធរខណ្ឌ មន្ត្រីជំនាញាពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះហាមឃាត់នោះឡើយ មិនដឹងជាមូលហេតុអ្វីទេ? ពួកគាត់ជាប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរក្នុងមូលដ្ឋាន និងមន្ត្រីជំនាញអាចនឹងទទួលផលលាភពីម្ចាស់ទីតាំងចាក់ដីរំលោភចូលចំណីស្ទឹងដោយប្រការណាមួយក៏មិនដឹង? ដូច្នេះពួកគាត់សំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញឱ្យពិនិត្យសកម្មភាពការចាក់ដីរំលោភចូលចំណីមាត់ស្ទឹងព្រែកត្នោត និងមានវិធានការបន្ទាប់ផងទាន!។

ពលរដ្ឋរស់នៅក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រស់នៅក្បែរដេប៉ូលក់ប្រេងឥន្ទនៈរបស់ ឈ្មោះ សុវណ្ណ គីមឡុង បានខ្សឹបប្រាប់ថា “ម្ចាស់ដេប៉ូចែកចាយប្រេងឥន្ទនៈប្រហែលគាត់មានខ្សែជាមួយអាជ្ញារមូលដ្ឋានសង្កាត់ និងខណ្ឌទើបអាចសង់របងថ្មរឹងមាំរួចចាក់ដីចូលក្នុងចំណីស្ទឹងព្រែកត្នោត ដោយគ្មានអ្នកណាចេញមកហាមឃាត់ដូច្នេះ”។ ប្រជាពលរដ្ឋលើកឡើងទៀតថា “សម្រាប់ប្រជាពលរដ្ឋធម្មតា កុំថាឡើយចាក់ដីចូលចំណីមាត់ស្ទឹងដូច្នេះ សូម្បីគាត់សង់ខ្ទម ឬដាក់កញ្ចុះអង្គុយលេង ក៍អាជ្ញារហាមឃាត់មិនឱ្យពួកគាត់សាងសង់ដូច្នេះដែរ”។

ដោយសារមើលឃើញទង្វើមិនប្រក្រតីបែបនេះ ទើបមានប្រជាពលរដ្ឋ ក្នុងភូមិ-សង្កាត់ខាងលើ បានថតរូបភាពបង្ហោះភ្ជាប់ជាមួយអត្ថបទសរសេរថា “នេះសរបញ្ជាក់ឱ្យដឹងថាអាចនឹងមានការត្រូវរ៉ូវគ្នាណាមួយតាមរូបភាពផ្សេងៗ បើមិនដូច្នេះទេម្ចាស់ដេប៉ូខាងលើ មិនអាចសាងសង់សំណង់ រំលោភចូលចំណីមាត់ស្ទឹងព្រែកត្នោតបានស្រួលបែបនេះទេ”។ ពលរដ្ឋបានលើកឡើងបន្ថែមទៀងថា “សំណង់ស្របច្បាប់លុះត្រាតែមានចម្ងាយពីចំណីមាត់ស្ទឹង បឹងបួរ ៣០ម៉ែត្រ ទើបអាចចេញច្បាប់អនុញ្ញាតិបាន”។

ជាការឆ្លើយតមការចោទប្រកាន់ដូច្នេះ ក៍ដោយម្ចាស់ដេប៉ូប្រេងឥន្ទនៈខាងលើ គឺលោកស្រី សុវណ្ណ គីមឡុង អះអាងថា “ការចាក់ដីខាងលើមិនមែនសម្រាប់សង់លំនៅដ្ឋាន ឬសំណង់រឹងមាំនោះទេ ដោយសារតែទីតាំងនេះជាស្រុកកំណើត ហើយខ្លាចទឹកហូរបាក់ច្រាំង ទើបសាងសង់របងទប់ទឹកដូច្នេះ ព្រោះខ្លាចបាក់ដីប៉ះពាល់ដល់លំនៅដ្ឋាន និងអាជីវកម្មលក់ប្រេងគ្រួសាររបស់លោកស្រីតែប៉ុណ្ណោះ”។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះ ពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹស សំណូមពរយ៉ាងទទូចដល់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះពិនិត្យសកម្មភាពការចាក់ដីរលោភចូលចំណីមាត់ស្ទឹងព្រែកត្នោតផងទាន!៕

Tags

Comment