• Today: November 21, 2024

ប្រជាពលរដ្ឋមកពីភូមិចំនួន២ មាន៣,៣៧៨គ្រួសារនៅតំបន់ភ្នំវល្លិ៍បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅឃុំពងទឹកស្រុកដំណាក់ចង្អើ


(ខេត្តកែប)កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២៣ក្រោមធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិឡាសាស្ត្រ ចែកវីឡា និងនវានុវត្ត ហ្នឹងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបនិងឯកឧត្តម សមាជិករដ្ឋសភាព្រឹទ្ធសភានឹងឯកឧត្តមលោកជំទាវ អមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាចំការបី។


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ បានចែកវិញ្ញាបនបត្រម្គាល់ម្ចាស់អចលនវត្តុនេះ ជូនប្រជាពលរដ្ឋមកភូមិចំនួនពីមាន ៣,៣៧៨គ្រួសារ មកពីភូមិអន្ទង់ស និងភូមិចំការចេក ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចរាល់ ក្រោយពីការបញ្ចប់និតិវិធីផ្សេងៗរួចរាល។
បើយោងតាមរបាយការណ៍ និម្មាបនិក សុទ្ធពុទ្ធិ ម៉ានីន ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកែប បានឧ្យដឹងថា ភូមិអន្ទង់ស ដែលយើងបាននឹងកំពុងរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាស នេះមានក្បាលដីសរុបចំនួន ១.៤៤២ក្បាលដី និងភូមិចំការចេក មាន២០៣៣ក្បាលដី។
ទៅតាមផែនការនឹងត្រូវបន្តបិទផ្សាយ៣ភូមិទៀតគី ភូមិអំពេង ភូមិទួលសាដាំ និងភូមិអង្គោល ហើយនៅសល់តែភូមិចំការបីមួយទៀតទេ ជាភូមិចុងក្រោយបង្អស់ ដែលគ្រោងនឹងធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យបើកការចុះបញ្ជីនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ 
លោក សុទ្ធពុទ្ធិ ម៉ានីន បានបន្តថា ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញ ដោយរដ្ឋបាលសុរិយោដីកន្លងមកដែលស្ថិតក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះតទៅ។
ក្នុងនោះវិញ្ញាបនបត្រថ្មីនេះ ត្រូវបានរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើប គឺការបញ្ចូលនូវប្រព័ន្ធQR Code (Quick Response Code) ដែលផ្ដល់ភាពកាន់តែងាយស្រួល ដល់សាធារណៈជនទាំងអស់ អាចឆែកមើលទិន្នន័យពាក់ព័ន្ធនឹងក្បាលដីណាមួយ តាមរយៈទូរស័ព្ទស្មាតហ្វូន។
ថ្លែងនាឱកាសនោះដែរ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិទី២ រហូតដល់អាណត្តិទី៦ ដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅយ៉ាងសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្ត ហើយសេដ្ឋកិច្ចសង្គម ក៏មានការឈានឡើង ស្ថានភាពជីវភាព ប្រជាពលរដ្ឋ កាន់តែល្អប្រសើឡើងពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លី ក៏បានដោះស្រាយជាបណ្ដើរៗក្រោមការចូលរួមរបស់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ នឹងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ  បានលើកឡើងថា នៅតំបន់ភ្នំវល្លិ៍នេះ យើងមិននឹកស្មានថាមានថ្ងៃនេះទេ តំបន់នេះជាអតីតពោរពេញដោយសង្គ្រាមបង្ហូរឈាម តំបន់គ្រាប់មីន តឥឡូវ តំបន់នេះ បន្ទាប់នយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមក បានប្រែក្លាយតំបន់នេះ មក ជា តំបន់អភិវឌ្ឍក្នុងសន្តិភាព ជាតំបន់ចំការម្រេចនិង ចំការធូរេន ស្វាយ និងផលដំណាំជាច្រើនទៀត ហើយក៏ជាតំបន់ កសិទេសចរផងដែរ ប្រជាពលរដ្ឋយើងមានជីវភាពធូរធារ និងមានលំនឹងក្នុងការរស់នៅរហូតដល់សព្វថ្ងៃ រហូតមានការចេញនូវវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលរឹតតែផ្តល់ភាពកក់ក្តៅថែមមួយកំរិតទៀតជូនបងប្អូននៅតំបន់នេះ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកែបបានធ្វើការវាស់វែងចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធបានចំនួន ១៧ភូមិរួចហើយ ក្នុងនោះ៧ភូមិនៅក្រុងកែប ចែកប័ណ្ណបាន៦ភូមិ ចំពោះស្រុកដំណាក់ចង្អើរវាស់វែងរួចបាន ១០ភូមិ ចែកប័ណ្ណបាន ៥ភូមិ។

Tags

Comment