• Today: November 21, 2024

មហាជនផ្ទុះការរិះគន់ម្ចាស់រថយន្តស៊េរីទំនើប LEXUS 570 KURU ពាក់ស្លាកលេខ កម្ពុជា CEO.GTN1 បានទះកំផ្លៀងយុវជម្នាក់ និងទាថ្លៃសំណង ៥០០ដុល្លារ ព្រោះជិះម៉ូតូប៉ះកូតថ្នាំរថយន្តបន្តិច

ភ្នំពេញ៖ មហាជនពិតសំណែងការហួសចិត្តយ៉ាងខ្លាំង ចំពោះម្ចាស់រថយន្តស៊េរីទំនើប ០១គ្រឿង បានទះកំផ្លៀងយុវជនម្នាក់ ចំនួន ០៥ដៃ និងទាមទាសំណង ចំនួន ៥០០ដុល្លារ ព្រោះរឿងហេតុផ្តើមដោយគ្រោះថ្នាក់ចរាចរណ៍ប៉ះពារគ្នាបន្តិចបន្តួចតែប៉ុណ្ណោះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ឬរងការខួចខាតធ្ងន់ធ្ងន់។ 

ករណីម្ចាស់រថយន្តស៊េរីទំនើបទះកំផ្លៀងយុវជនម្នាក់ និងសំណថ ៥០០ដុល្លារខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុច មុខមន្ទីរពហុព្យាបាល និងសម្ភពឥន្ត្រទេវី១ ក្នុងសង្កាត់ទួលសង្កែ១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អើលដល់ដំណើរយ៉ាងខ្លាំង។ 

តាមប្រភព័ត៌មាន បានឲ្យដឹងថា មានយុវជនម្នាក់ គាត់បានជិះម៉ូតូ ០១គ្រឿង ម៉ាក nex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GTN.5701 ប៉ះរថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាក LEXUS 570 KURU ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CEO.TGN1 ដោយឆ្កូតទឹកថ្នាំបន្តិចសោះ ត្រូវស្ត្រីឆ្នាស់ជាម្ចាស់រថយន្តចុះមកទះ ចំនួន ០៥កំផ្លៀងទុកជាមេរៀន និងទារថ្លៃសំណង ចំនួន ៥០០ដុល្លារបន្ថែមទៀត។ ក្រោយពីប៉ះពាបន្តបន្តិចបន្តួចកើតមានអំពើហិង្សាទះកំផ្លៀងលាន់ឮផាច់ៗ យុវជនរងគ្រោះអះអាងថា គ្រាន់តែលុយ ៥០០ដុល្លារ គាត់មានលទ្ធភាពសងសំណង ហេតុអ្វី? ចាំទះកំផ្លៀង យកសោរច្រវ៉ាក់ទៅចាក់ម៉ូតូ និងដកសោរម៉ូតូចេញ និងមិនដោះស្រាយគ្នាអញ្ចឹង!។ 

បើតាមអាណាព្យាបាលយុវជនខាងលើបានប្រាប់ក្រុមអ្នកសារព័តមានថា «ពួកគាត់យល់ព្រមសងសំណង ចំនូន ៥០០ដុល្លារតាមការទាមទា ប៉ុន្តែថានឹងដាក់ពាក្យបណ្តឹងទារជំងឺចិត្ត ចំនួន ៣០០០ដុល្លារវិញ រឿងទះកូនរបស់គាត ០៥កំភ្លៀង»

ចំពោះភាគីម្ចាស់រថយន្តថ្លៃ ប៉ុន្តែចរិកមិនសូវថ្លៃ ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ក៏ភាគីខាងរថយន្ត នៅតែមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូដែរ។ 

សមត្ថកិច្ចបញ្ជូនបុរសម្នាក់ដែលវាយនារីដោយសារតែរឿងជិះម៉ូតូ សាចទឹក ដាក់ទៅតុលាការ 

សូមរំឭកដែថា ពាក់ព័ន្ធករណីទះកំផ្លៀងដូចគ្នានេះ កាលពេលកន្លងទៅថ្មីៗនេះ មានបុរសម្នាក់ទះកំផ្លៀងយុវតីម្នាក់ ព្រោះតែរឿងជិះម៉ូតូសាចទឹកដាក់គ្នាបន្តិចបន្តួច ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមច្បាប់។ ជនសង្ស័យឈ្មោះ ទី សុផាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរប រមន្ត្រីរាជការ មានតួនាទីជាអនុប្រធាននាយកដ្ឋា  នៅក្នុងក្រសួងមុខងារសាធារណៈ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ក្រោយពេលចាប់ខ្លួនមន្ត្រីទំនើងរូបនេះ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ បញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមច្បាប់។ 

មហាជនរងចាំមើលថា ស្ត្រីជាម្ចាស់រថយន្ត LEXUS 570 KURU ពាក់ស្លាកលេខ កម្ពុជា CEO.TGN1 នឹងមានវាសនាបែបណាដែរ? ដែលលើកដៃទះកំផ្លៀងយុវជនម្នាក់ ចំនូន ០៥កំផ្លៀង និងទាលុយសំណង ៥០០ដុល្លារបន្ថែមទៀតនោះ៕

Tags

Comment