ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាកម្លាំងនគរបាលស្រុកក្រគរ បានបើកប្រតិបត្តិការចុះឃាត់គោយន្តកន្ត្រៃជាច្រេីនគ្រឿងដែលដឹកអុសរស់ ទើបកាប់ពីព្រៃ ធ្វើការអប់រំអ្នកកាប់អុសលក់ឱ្យបញ្ឈប់សកម្មភាព។
ដោយមានការចង្អុលការ ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការឯកភាពខេត្ត លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ កាលពីម្សិលមិញនេះ បានដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយស ឈើតុំ អន្លង់ត្នោត និងក្បាលត្រាច ព្រមទាំងមានការជួយសម្របសម្រួលពីលោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានធ្វើការចុះត្រួតពិនិត្យតាមភូមិសាស្ត្រទីតាំងដែលតែតែងមាន ក្រុមគោយន្តដឹកអុសធ្វើដំណើរឆ្លងកាត់ញឹកញាប់ ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក មោក ភារម្យ បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងអប់រំដល់បងប្អូនកសិករ ប្រកបរបរកាប់អុសលក់ សមត្ថកិច្ចបានធ្វើការឃាត់បានគោយន្តកន្រ្តៃ ដឹកអុសរស់ ដែលកាប់ពីព្រៃ ចំនួន១៩គ្រឿង បានធ្វើការអប់រំធ្វើកិច្ចសន្យាអោយម្ចាស់គោយន្តទាំង ១៩នាក់ ក្នុងការបញ្ឈប់ការប្រកបរបរកាប់អុសលក់បន្តទៀត ក្នុងគោលបំណងបញ្ឈប់ឱ្យខាងតែបាន កាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលជាសម្បត្តិធម្មជាតិ កាត់បន្ថយតម្រូវការប្រើប្រាស់អុសឲ្យមកនូវកម្រិតទាប ធានាបានបរិស្ថានពណ៌បៃតងស្រស់បំព្រង និងរក្សាជំរកសត្វព្រៃ៕

Comment