• Today: December 03, 2024

ប្រជាពលរដ្ឋខេត្តកំពតបានលើកថានឹងនាំគ្នាទៅបោះឆ្នោតដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍

ប្រជាពលរដ្ឋ(ខេត្តកំពត)នាថ្ងៃទី ២១ខែមិថុនាឆ្នាំ២០២៣នេះបានអះអាងហើយលើកឡើងថា បច្ចុប្បន្នខេត្តកំពតឃើញថាមានការអភិវឌ្ឍន៍រីកចម្រើនច្រើនជាលំដាប់ ប្រជាពលរដ្ឋរស់នៅប្រកបដោយក្តីសង្ឃឹម និងស្នាមញញឹម ដែលកើតចេញពីស្ថិរភាព សន្តិភាព និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។
ពលរដ្ឋថានឹងទៅបោះឆ្នោតឲ្យមេដឹកនាំរបស់ខ្លួន ក្នុងគោលបំណងរក្សាសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍។ 


ប្រជាពលរដ្ឋវ័យចំណាស់នៅក្នុងឃុំជុំក្រៀល ស្រុកទឹកឈូ បានលើកឡើងថា មួយជីវិតរបស់ពួកគាត់ មិនដែលឃើញ បក្សណា ឬថ្នាក់ដឹកនាំណា ល្អប្រសើរ អង់អាចក្លាហាន ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាទេ។
ពួកគាត់រួចជីវិតពីសម័យប៉ុលពត ក៏ដោយសារតែការដឹកនាំរបស់ម្តេច ហើយមានជីវភាពរស់នៅសមរម្យ ដល់បច្ចុប្បន្នក៏ដោយសារតែសម្តេច ដែលលោកបានខិតខំលះបង់កម្លាំងកាយចិត្ត និងយកជីវិតទៅប្តូរ ដើម្បីស្វែងរកសុខសន្តិភាព ទើបធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍នៅគ្រប់មូលដ្ឋានហើយប្រជាពលរដ្ឋបានអះអាងថា នឹងទៅបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជាបន្តទៀត។
ចំណែកយុវជននៅស្រុកទឹកឈូ ក៏បានបង្ហាញអំពីការយល់ឃើញរបស់ខ្លួនដែរថា រាល់សមិទ្ធិផលទាំងអស់កើតចេញពីការដឹកនាំដ៏ត្រឹមត្រូវម្តេចតេជោ ហើយថាពលរដ្ឋមានតួនាទីសំខាន់ក្នុងការរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែប្រសើរ តាមរយៈការនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
ប្រជាពលរដ្ឋខេត្តកំពតសូមអំពាវនាវដល់ពលរដ្ឋទូទៅថា  ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប  បើយើងមិនបានចូលរួមចំណែកក្នុងការរំដោះជាតិមាតុភូមិ  មិនបានចូលរួមកសាងប្រទេសទេ សូមកុំបំផ្លាញសមិទ្ធិផលដែលមាននាពេលបច្ចុប្បន្ន ដោយជឿការញុះញុងរបស់ពួកអគតិឲ្យសោះ  និងសូមទៅបោះឆ្នោត ដើម្បីប្រើប្រាស់សិទ្ធិជាពលរដ្ឋ ការពារសន្តិភាព ការពរប្រយោជន៍គ្រួសារ សហគមន៍ និងអនាគតប្រទេសជាតិ។

Tags

Comment