• Today: November 21, 2024

សមាជិក សមាជិកា សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ ចំនួន ៤២រូប ត្រូវប្រកាសបញ្ចូលជាសមាជិកគណៈកម្មាធិការបក្សក្រសួងព័ត៌មាន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សមាជិក សមាជិកា នៃសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ ត្រូវបានប្រកាសទទួលស្គាល់ និងបញ្ជូនជាសមាជិកគណៈកម្មាធិការគណបក្សក្រសួងព័ត៌ ក្រោមអធិបតេយ្យភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីតំណាងសមាគមសារព័ត៌មាន និងអ្នកអ្នសារព័ត៌មានប្រមាណជិត ១០០នាក់។

 ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជន នៃសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ មានចំនួន ៤២រូប ស្ថិតក្រោមគណៈកម្មាធិការខាសាបក្សអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

 នាឱកាសនោះ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអេសជេ បានបានឡើងធ្វើរបាយការណ៍ស្តីអំពីសកម្មភាព និងការងាររបស់សមាគមជូនគណៈអធិបតីជ្រាបចាប់តាំងពីបើកតំណើររបស់សមាគមរហូតដល់បច្ចុប្បន្ន ដោយមានការវិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់ ដែលមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សមាជិក សមាជិកាបានចូលរួមយ៉ាងច្រើនផងដែរ។

 ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានបន្ថែមទៀតថា "សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ ដំណើរទៅបានរហូតដល់សព្វថ្ងៃនេះ ក្រោមការជួយជាមតិដឹកនាំដោយផ្ទាល់របស់ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាពិសេសក្រោមការចង្អុលបង្ហាញផ្លូវរបស់ឯកឧត្តម ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានតែម្តង"។

 ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

មានប្រសាសន៍ អ្នកសារព័ត៌មានតួនាទីយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងរាល់បញ្ហាដែលកើតមាននៅក្នុងសង្គម ដូច្នេះអ្នកសារព័ត៌មាន ត្រូវតែស្វែងយល់ឲ្យច្បាស់លាស់បំផុតមុននឹងសម្រេចផ្សព្វផ្សាយនូវព័ត៌មានអ្វីមួយឯកឧត្តមក៏បានបន្ថែមទៀតថា យើងជាអ្នកសារព័ត៌មានត្រូវតែអាន ស្តាប់ និងមើលឲ្យបានច្រើន ដើម្បីអភិវឌ្ឍន៍នូវចំណេះដឹងរបស់យើង ព្រោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននាយុគ្គសម័យនេះបកាន់តែរីកចម្រើន។

 ឯកឧត្តម កឹម គុណវឌ្ឍន៍ បានបន្ថែមទៀតថា "អ្នកសារព័ត៌ គឺជាអ្នកចងក្រងនូវឯកសារប្រវត្តិសាស្ត្រផ្សេងៗ ដែលពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីមូយជំនាន់ទៅមួយជំនាន់ បញ្ហាសេដ្ឋកិច្ច សង្គម វប្បធម៌ អរិយធម៌ នយោបាយ និងរបបដឹកនាំប្រទេសផងដែរ"។ 

 ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌ សង្គត់ធ្ងន់ថា ស្ថិតក្នុង​បរិបទនេះអ្នកសារមានត្រូវធ្វើពីរសំខាន់ៗ គឺ៖ 

 ទី១- អ្នកសារព័ត៌ត្រូវតែនាំគ្នាះញ្ជើញទៅបោះឆ្មោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់គ្នា។

 ទី២- ត្រូវបន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីសារសំខាននៃការបោះឆ្នោត និងអំពាវនាវឲ្យពួកគាត់ចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់គ្នា ដើម្បីជ្រើសថ្នាក់ដឹកនាំប្រទេសជាតិបន្តការអភិវឌ្ឍន៍ប្រកបដោយភាពរីកចំរើនបន្តទៀត។

 ជាចុងបញ្ចប់ឯកឧត្តមអគណៈអធិបតីបានប្រគល់ជូនសេចក្តីសម្រេច និងកាតសម្គាល់ជាសមាជិក សមាជិកា គណៈកម្មាធិការបក្សក្រសួងព័ត៌មាន។ បន្ទាប់ពីនោះក៏មានរៀបចំការជួបជុំអាហារសាមគ្គីក្រោមម្លប់សន្តិភាពដ៏ឆ្ងាញ់ពិសារផងដែរ៕

 

 

Tags

Comment