• Today: December 03, 2024

អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសពាក់ព័ន្ធករណីឃាតកម្ម

ភ្នំពេញ៖ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធអំពើឃាតកម្ម។ 

យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន MSJ TV ទទួលបានbនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ព្រះករុណាព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសនេះ ធ្វើឡើងតាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ «លើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់តុលាការកំពូល»។

សូម​រំលឹក​ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចងក​នៅ​ក្នុង​បន្ទប់​គេង​របស់​នាង ដែល​ជា​ផ្ទះ​លោក ឡាយ វណ្ណៈ ជួល​ឲ្យ​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ កន្លង​ទៅនេះ៕

Tags

Comment