• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការនៃប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Twitter

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នេះ បានប្រកាសជាផ្លូវការនូវបណ្តាញទំនាក់ទំនងសង្គម Twitter។ 

ការប្រកាសជាផ្លូវការការប្រើប្រាស់ Twitter របស់សម្តេច គឺ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស ដែលនិយមតាមដានរាល់សកម្មភាព និងព័ត៌មានថ្មីៗរបស់សម្តេចអាចចូលតាម Link ដូចខាងក្រោមៈ https://twitter.com/hunsencambodia ដើម្បីធ្វើការ follow។ 

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើប្រព័ន្ធ Telegram ថា «សូមជូនដំណឹងបងប្អូនជនរួមជាតិថាខ្ញុំមានគណនី twitter យូរហើយតែមិនទាន់បាន
ប្រើទូលំទូលាយ។ ចាប់ពេលនេះទៅខ្ញុំនឹងប្រើប្រាស់ជាផ្លូវការបន្ថែមលើបណ្តាញtelegram, YouTube,TikTok, ដែលខ្ញុំកំពុងប្រើ»។ 

សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា «ថ្ងៃស្អែក៩កក្កដា២០២៣ខ្ញុំដង្ហែព្រះមហាក្សត្រដើម្បីចូលរួមពិធីបុណ្យរុក្ខទិវានៅខេត្តកំពង់ឆ្នាំង»។ 

សូមជម្រាបជូនដំណឹងដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសអំពី Twitter ផ្លូវការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមាន link ដូចខាងក្រោមៈhttps://twitter.com/hunsencambodia»។ 

ដូច្នេះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសសូមបងប្អូនចុច follow ដើម្បីបាននៅជាប់ជាមួយសម្តេចតេជោគ្រប់ប្រព័ន្ធបណ្តាញសង្គមពេញនិយមអន្តរជាតិ៕

Tags

Comment