• Today: November 21, 2024

អ្នកកសែតដែលជេប្រមាថអង្គព្រះមហាក្សត្រ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួន

 កំពង់ស្ពឺ៖ លោក ប៉ែន កាម៉ង់កា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួបុគ្គលជាអ្នកសារព័ត៌មានម្នាក់ ក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ស្វាយ សុផាត អាយុ ៤៨ឆ្នាំ មានតួនាទីជាអ្នកយកព័ត៌មាន អង្គភាពគេហទំព័រ សារព័ត៌មាន អ្នកមើលផ្លូវ ត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ នៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយពីនិយាយ (live) លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជេប្រមាថព្រះមហាក្សត្រ ។ 

 លោក ប៉ែន កាម៉ង់កា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចជនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរាំល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្ម ក្រមព្រហ្មទណ្ឌ ។ 

 យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៩០៣/២៣ បង្គាប់ៈ 

 ១ - បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ស្វាយ សុផាត ភេទប្រុស អាយុ ៥០ឆ្នាំ ( មានសាវតារជាតិដូចខាងលើ ) ទៅពន្ធនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់ ។

 ២ - បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ទទួល និងឃុំខ្លួនជននេះជាបណ្តោះអាសន្នរហូតមានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ ។

  ៣ - បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណះទាំងអស់សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់ ។ 

 ក្រោយពីបុគ្គលជាអ្នកសារព័ត៌មានខាងលើ Live ហ្វេសប៊ុកប្រមាថចំពោះអង្គព្រះមហាក្សត្រ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនភ្លាមៗ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ បច្ចុប្បន្ន ជនត្រូវចោទរូបនេះ ត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារដើម្បូឃុំខ្លួនជាបណ្តោះអាសន្នរួចរាល់ហើយ៕

Tags

Comment