ខេត្តតាកែវ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វេីការឃាត់ខ្លួនដកហូតថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង ១៤:២០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ចំណុចរោងស័ង្គសីទុកចោលស្ថិតភូមិស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ។
ដោយបានទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និង សម្របសម្រួលនីតិវិធីដោយ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ វេលាម៉ោង ១៤:២០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើសដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានចុះបង្រ្កាបករណី ជួញដូរនិងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ នៅចំណុចរោងស័ង្គសីទុកចោលស្ថិតភូមិស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ។
ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ (ប្រុស)
១/ឈ្មោះលឹម កឹមពេជ ហៅ (បឹប) ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជាអ្នកជួញដូររក្សាទុក) រស់នៅ ភូមិក្រាំងរូង ឃុំធ្លក ស្រុកទាំង ខេត្តតាកែវ ។
២/ ឈ្មោះ ម៉ា ប៊ុនធឿន ហៅ ធឿន ភេទប្រុស អាយុ ២៨ឆ្នាំ (ប្រើប្រាស់ ) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ។
១.ដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ១៤កញ្ចប់ ទម្ងន់= ១៣,៥២ក្រាម
២ .ទូរស័ព្ទដៃ០១គ្រឿង
៣/កាបូបពណ៌ខ្មៅ០១
៤/ ម៉ូតូសេ១២៥ ចំនួន ០២ គ្រឿង (ពណ៌ខ្មៅ០១គ្រឿងស្លាកលេខ1AC 3719 បាត់ដំបង និងពណ៌ក្រហម០១គ្រឿងស្លាកលេខ1C7533ព្រះសីហនុ។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕a
Comment