ភ្នំពេញ : ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ ដែលបានបើកដំណើរការមានមនុស្សចេញចូលហូរហែស្រាប់តែនៅរសៀលថ្ងៃទី 18 ខែឧសភា ឆ្នាំ 2023 ត្រូវបានលោក វ៉ា សាវឿនចៅសង្កាត់ចោមចៅទី 3 បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី 3 ធ្វើការចុះចាប់និងដកហូតយកកុំព្យូទ័រនិងទូរទស្សន៍មាន់ជល់អនឡាញខុសច្បាប់ចំណែកឯមនុស្សវិញគឺបានរត់បាទជើងសព្រាត។
ទីតាំងខាងលើនេះស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អ្នកប្រកបរបររត់ម៉ូតូឌុប នឹងកង់បីដែររកស៊ីនៅតំបន់នោះ គាត់ក៏បានប្រាប់មកអង្គភាពសារព័ត៌មានទូរទស្សន៍ MSJ TV នៅម្ដុំហ្នឹងគឺមានកន្លែងទីតាំងមាន់ជល់អនឡាញ២.៣.កន្លែងទៀតកំពុងបើកដំណើរការលេងយ៉ាងរលូន។ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី 3 បានប្រាប់ដល់អង្គភាពសារព័ត៌មានទូរទស្សន៍MSJ TVថាបើសិនជាកន្លែងណាមានមាន់ជល់អនឡាញនិងល្បែងស៊ីសងខុសច្បាប់លោកនិងអោយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី 3ធ្វើការចុះបង្ក្រាបទាំងអស់មិនអោយមានការលើកលែងឡើយ។
Comment