កំពង់ចាម៖ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងមូលដ្ឋានឃុំមហាខ្ញូង ស្រុក កោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាក្រុមការងារសាខាបក្សភូមិទាំង ០៩ និងលោកគ្រូ អ្នកគ្រូវិទ្យាល័យមហាសៀក ដើម្បីចែកកាតសម្គាល់សមាជិកគណបក្ស និងថ្នាំពេទ្យ ព្រមទាំងត្រៀមលក្ខណៈបលកយុទ្ធនាការឃោសនាបោះនាពេលខាងមុខ។
សកម្មភាពក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំមហាខ្ញូង ធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នេះ ដឹកនាំដោយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំមហាខ្ញូង ឯកឧត្តម ងួន ស៊ីមអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដំណើរដោយប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចុះពង្រឹងភូមិទាំង ០៩ ផងដែរ។
ឯកឧត្តម ងួន ស៊ីមអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មានប្រសាសន៍ថា ការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដោះគ្រប់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ជាពិសេសរក្សាស្ថេរភាព សុខសន្តិភាពជួនទេសជាតិ ដោយមិនអនុញ្ញាតឲ្យក្រុមជ្រុលនិយមបំផ្លិចបំផ្លាញបានឡើយ។ ឯកឧត្តមបន្តទៀតថា មានតែគណបក្សប្រជាជកម្ពុជាតែប៉ុណ្ណោះ បានជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ចេញពីរបបរខ្មែរក្រហម និងចាប់ផ្តើមពីដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបប ប៉ុល ពត ដៃម្ខាងខិតខំកសាងប្រទេសជាតិជាបន្តបន្ទាប់រហូតមានការរីកចំរើនដូចសព្វថ្ងៃនេះ។
ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជន ចុះពង្រឹងមូលដ្ឋានឃុំមហាខ្ញូង ស្រុក កោះសូទិន មានប្រសាសន៍ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូវទ្យាល័យមហាសៀក សូមចូលរួមផ្សព្វផ្សាយដល់បងប្អូន និងសិស្សសានុសិស្សដែលមានឈ្មោះបោះឆ្នោត ត្រូវអញ្ជើញចូលរួមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣នេះ ឲ្យបានគ្រប់គ្នាៗ។
ឯកឧត្តម លី វ៉ាន់ហុង ប្រធានក្រុមការងារបានបន្ថែមទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងពីជិវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានរយៈការខិតខំទាក់ទាញអ្នកវិនិយោគទុនបរទេស ដើម្បើបង្កើតការងារជួនប្រជាពលរដ្ឋគ្រប់កន្លែង ជាពិសេសរក្សាឲ្យបាននូវសុខសន្តិភាពតែម្តង៕
Comment