ភ្នំពេញ៖ ករណីល្បែងស៊ីសងហ្គេមបាញ់ត្រី ក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងរងការរិះគន់ពីប្រជាពលរដ្ឋ និងមានការបានបង្ហោះចែកចាលបណ្តាញសង្គមនានា រហូតមានសារព័ត៌មានជាច្រើនចុះ ផ្សាយជាបន្តបន្ទាប់ អំពីករណីនេះ ប៉ុន្តែអាជ្ញាធរខណ្ឌ៧មករា ធ្លាប់បានបដិសេដ្ឋថា ទីតាំងនេះ គ្មានការលេងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី ដូចអ្វីដែលបានចុះផ្សាយលើបណ្តាញសង្គមទាំងនោះឡើយ គឺមានតែហ្គេមកូនក្មេងលេងយករង្វាន់តុក្កតា និងហ្គេមក្មេងលេងធម្មតាប៉ុណ្ណោះ។
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ ជាអាណាព្យាបាលរបស់ក្មេងៗ រស់នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ សរសេរចែកចាយតាមបណ្តាញសង្គម ដោយបានសំណូមពរអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី នៅក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញដែលកំពុងតែបើកដំណើរពង្វក់ស្មារតីក្មេងៗគេចសាលានាំគ្នាចូលលេងហ្គេមស៊ីសងបាញ់ហ្គេមបាញ់ត្រីចាញ់លុយជារៀងរាល់ថ្ងៃ។
សារពីប្រជាពលរដ្ឋ បានសរសេរទៀតថា ករណីល្បែងស៊ីសងហ្គេមបាញ់ត្រី បង្កប់ជាមួយហ្គេមក្មេងលេងកម្សាន្តនេះ ក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២នេះ កើតមានជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា ហាក់គ្មានវិធានការសោះ ឬមួយដោយសារម្ចាស់ទីតាំងមានខ្សែធំកាងក៏មិនដឹងបានជាមិនហ៊ានបង្ក្រាបដែលផ្ទុយពីបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពី ការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានី-ខេត្ត ដែលបានដាក់ចេញកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។
សូមរំឭកថា កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យផ្ទាល់ចំណុចទីតាំង ផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២ នៅតាមបណ្ដោយផ្លូវលេខ២១៧ ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រកពុំមានពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងឡើយហើយគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានអប់រំ ណែនាំ ដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យាហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម ក្នុងករណីល្មើសអនុវត្តផ្ទុយពីកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមតិវិធីច្បាប់៕

Comment