ខេត្តប៉ៃលិន៖ តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១១និង០៥នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ រវាងម៉ូតូនឹងម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ៥៧ ស្ថិតនៅចំណុចទល់មុខការាសសាំងអូរតាពុក ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យសិស្សម្នាក់រងរបួសធ្ងន់និងម្នាក់ទៀត(ស្រី)រងរបួសស្រាល ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿងនិងកម្រិតស្រាល០១គ្រឿង ដូចខាងក្រោម៖
ទី១-ភាគីបង្កឈ្មោះ តុល សុវណ្ណវឌ្ឍនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ស្មងជើងស្តាំ)បើកបរម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខប៉ៃលិន 1D-1857 ម៉ូតូខូចខាតធ្ងន់ បើកបរក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន។
២-ភាគីរងគ្រោះឈ្មោះ លន់ លីហេង ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខបាត់ដំបង1R-5970 ម៉ូតូខូចខាតស្រាល បើកបរក្នុងទិសដៅពីត្បូង ឆ្លងផ្លូវបត់ទៅលិចក៏បានបុកគ្នា។
ក្រោយកើតហេតុភាគីបង្កនិងភាគីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
មូលហេតុ៖ បណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន អ្នកបើកបរម៉ូតូម៉ាកហុងដាឃ្លីកបើកបរក្នុងល្បឿនលឿន និងវ៉ាជែងមិនប្រុងប្រយ័ត្ន។
ករណីនេះកម្លាំងជំនាញផែននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានយកវត្ថុតាងទាំងសងខាងទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី៕

Comment