• Today: December 03, 2024

លោក លី ច័ន្ទតុលា ដឹកនាំក្រុមការងារគឿងកិត្តិយសគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ធ្វើការពិនិត្យគ្រឿងកិត្តិយសគណៈមេធាវី

 

ភ្នំពេញ ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារគឿងកិត្តិយសគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ធ្វើការពិនិត្យគ្រឿងកិត្តិយសគណៈមេធាវី ។ 


សូមបញ្ជាក់ថា : នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំខាល បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារគឿងកិត្តិយសគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ធ្វើការពិនិត្យគ្រឿងកិត្តិយសគណៈមេធាវី ដែលត្រូវបានផលិតហើយជាស្ថាពរ   ស្របតាមសេចក្តីសម្រេចលេខ ៨៦១/សសគម/២២ ចុះថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២ ស្តីពី គ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា គណៈមេធាវីបានដាក់អនុវត្តសេចក្តីសម្រេចស្តីពីគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងផ្តល់ជូនសមាជិក-សមាជិកាគណៈមេធាវី និងឥស្សរជន ដែលមានស្នាដៃ គុណបំណាច់ និងភក្តីភាព ចំពោះគណៈមេធាវី វិជ្ជាជីវៈមេធាវី និងយុត្តិធម៌សង្គម ដើម្បីជាការថ្លែងអំណរគុណ ជំរុញលើកទឹកចិត្ត លើកកម្ពស់ និងពង្រឹងសមត្ថភាពមេធាវី ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
សមាជិក-សមាជិកាគណៈមេធាវី ដែលមានបំណងទទួលបានគ្រឿងកិត្តិយសប្រភេទណាមួយ  អាចដាក់ពាក្យសុំមកគណៈមេធាវីស្របតាមលក្ខខណ្ឌនៃសេចក្តីសម្រេចខាងលើ ៕

Tags

Comment