• Today: November 21, 2024

កងការពារព្រំដែនគោកលេខ៤០៣ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់

ឧត្តរមានជ័យ៖ កងកម្លាំងកងការពារព្រំដែនគោកលេខ៤០៣ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នានាដែលអាចនឹងកើមាន។ 

នៅថ្ងៃ២៥  ខែមីនា ឆ្នាំ២០២៣ កងការពារព្រំដែនគោកលេខ៤០៣ ចំណុះយោធភូមិភាគទី៤ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ។ 

ក្រុមការកាងារដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺអនុវត្តតាមបទបញ្ជា របស់ថ្នាក់លើ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការហើយកម្លាំងការពារព្រំដែនលេខ៤០៣ បានដាក់បញ្ជាយ៉ាងតឹងរឹងឱ្យកម្លាំងសហការគ្នាជាមួយកម្លាំងប្រចាំកាត ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្ម ភាពបទល្មើសឆ្លងដែនខុសច្បាប់តែម្តង៕

Tags

Comment