• Today: November 03, 2024

អំពើឃា..តក..ម្មដ៏ឃោរឃៅ សម្លា..ប់ជនរងគ្រោះញាត់វ៉ាលីស យកមកទំលាក់ចោល ក្នុងឃុំកំពង់ហ្វូង


កណ្តាល៖ អំពើឃាតកម្មសម្លាប់សម្លាប់ជនរងគ្រោះញាត់ចូលវ៉ាលីសយកមកទម្លាក់ចោល នៅឃុំកំពង់ហ្វូង ហើយត្រូវបានប្រជាពលេដ្ឋប្រទះ និងរាយការណ៍ដល់សមត្ថកិច្ចបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។


តាមរបាយការណ៍ បានឲ្យដឹងថា ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រមាណ ០៩និង០០នាទី បានប្រទះឃើញវ៉ាលី ពណ៌ខ្មៅមួយ ត្រូវបានជនមិនស្គាល់អត្តសញ្ញាបោះចោល នៅចំណុច ភូមិពាមជំនីក ឃុំកំពង់ហ្វួងង ស្រុកពញាឮ ខេត្តកណ្តាល។
របាយការណ៍នគរបាល បានឲ្យដឹងថា នៅក្នុងវាលីសរកឃើញសាកសពជនរងគ្រោះជាជាតិបរទេសម្នាក់ ត្រូវបានឃាតករធ្វើទារុណកម្ម និងសម្លាប់រួចញាត់ចូលក្នុងវ៉ាលីសយ៉ាងសាហាព្រៃបំផុត។
សាកសពជាមនុស្សប្រុស អាយុ ប្រហែលជាង ៣០ឆ្នាំ ជនជាតិបរទេស (សង្ស័យជនជាតិចិន) មានស្នាមរបួសបាក់ឆ្អឹង ,ផុងលលាក្បាល និងដាច់ម្រាមដៃ ដោយការធ្វើជាទារុណកម្ម ក្រណាត់រុំ និងវ៉ាលីស ពណ៍ខ្មៅ ចំនួន ០២ នៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកណ្តាល សហការណ៍ជាមួយនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ និងអធិការដ្ឋានស្រុកពញាឮ បានចុះស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងហេតុធ្វើការពិនិត្យទីតាំង និងឆែកកាម៉េរាសុវត្ថិភាពជុំវិញនោះ ដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យ។
បច្ចប្បន្នករណីនេះ សមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើង ក្នុងស្រាវជ្រាវដើម្បីឈានដល់ការបំបែកសំណុំរឿងអំពើឃាតកម្មដ៏សាហាវឃោរឃៅនេះផងដែរ៕

Tags

Comment