ភ្នំពេញ៖ ឯកឧត្ដម Anthony Albanese នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី របស់កម្ពុជា និងអញ្ជើញឯកឧត្តបណ្ឌិត ឱ្យចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អូស្ត្រាលី នៅឆ្នាំ២០២៤ទៀតផង។
ក្នុងលិខិតរបស់ឯកឧត្ដម Anthony Albanese នាយករដ្ឋមន្រ្ដីអូស្រ្ដាលី ចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះការតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយប្រទេសអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការតាំងពីយូរយារណាស់មកហើយជាមួយគ្នា ដោយប្រទេសអូស្ត្រាលី បានគាំទ្រដល់សេចក្តីប្រាថ្នារបស់កម្ពុជា ចំពោះសន្តិភាព ការអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយអូស្រ្តាលីចូលរួមក្នុងកិច្ចសហប្រតិបត្តិការបន្តទៀងលើបញ្ហាសំខាន់ៗក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម Anthony Albanese ក៏បានអញ្ជើញឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដែលនឹងប្រារព្ធឡើងនៅទីក្រុងមែលប៊ន ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីរំលឹកខួបលើកទី៥០ នៃឋានៈជាដៃគូសន្ទនារបស់ប្រទេសអូស្ត្រាលីជាមួយអាស៊ាន។ អូស្ត្រាលីបានក្លាយជាដៃគូសន្ទនាដំបូងរបស់អាស៊ាន ហើយក៏ប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមនៅក្នុងតំបន់ ដោយកសាងនៅលើមូលដ្ឋានគ្រឹះ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-អូស្ត្រាលី៕

Comment