• Today: November 21, 2024

ជនសង្ស័យមានមុខរបរជាចោរជំនាញគាស់ផ្ទះពេលយប់តាមផ្លូវ៤១ និង៥១ ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាកអធិការស្រុកអង្គស្នួលបង្ក្រាប និងឃាត់ខ្លួន

កណ្តាល៖ ក្រុមមុខសញ្ញាជាចោរជំនាញលួច និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ តាមផ្លូវជាតិលេខ៤១ និងលេខ៥១ ធ្លាប់ជាប់គុកជាច្រើនលើកមិនរៀងមិនចាល់ចេញមកវិញប្រកបមុខរបរចោរដដែល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គស្នូលបង្ក្រាប និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការសារជាថ្មី និងតាមចាប់ខ្លួនបក្ខពួកដែលសេសសល់កំពុងរត់គេចខ្លួនបន្ត។
 
នគរបាលស្រុកអងហគស្នួល បានឲ្យដឹងថា ករណីអំពើលួចគាស់ផ្ទះយកម៉ូតូ ០១ករណី កើតហេតុនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៤ និង៣០នាទី ស្ថិតបន្ទប់ជួលជនរងគ្រោះ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ នគរបាលបានបន្តទៀតថា ជនរងគ្រោះឈ្មោះ គង់ កក្កដា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ ស្នាក់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។  

ចំពោះជនសង្ស័យមានគ្នា ចំនួន ០៤នាក់ ឃាត់ខ្លួន ០២នាក់ រួមមាន៖ 
១- ឈ្មោះ អុឹម ដារ៉ា ហៅយ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរ មិនពិត រស់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាម្ចាស់ទីតាំងឃាត់ខ្លួន ធ្លាប់ជាប់ពន្ធនាគារ ចំនួន ០៣លើក និងមណ្ឌលបន្សាបសារធាតុញៀនចំនួន ០១លើក ក្នុងនោះ៖ លើកទី១: ករណីៈ ប្លន់ រយៈពេល ០៥ឆ្នាំ (ឆ្នាំ២០០៣ នៅខេត្តកណ្តាល) លើកទី២: ករណី រំលោភលើទំនុកចិត្ត រយៈពេល ០៦ខែ (២០១៦ ខេត្តកណ្តាល)  លើកទី៣: ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល ០២ឆ្នាំ ០៦ខែ (២០១៩ ខេត្តកណ្តាល) និងលើកទី៤: មណ្ឌលបន្សាបសារធាតុញៀន ចំនួន ៣ខែ (២០២៣ មណ្ឌលឱកាសខ្ញុំ)។ 

២- ឈ្មោះ ឌិន រដ្ឋា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរ មិនពិត រស់នៅភូមិត្នោតម្តើម ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន ធ្លាប់ជាប់ពន្ធនាគារ ចំនួន ០៣លើក រួមមាន៖ លើកទី១: ករណី រំលោភលើទំនុកចិត្ត  រយៈពេល ០៨ខែ (២០០៣ ខេត្តកណ្តាល)  លើកទី២: ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល ០២ឆ្នាំ (២០១៤ ខេត្តកណ្តាល) និងលើកទី៣: ករណី ហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រយៈពេល ០៣ឆ្នាំ (២០១៧ ខេត្តកណ្តាល)។ 

នគរបាលឲ្យដឹងទៀតថា វត្ថុតាងចាប់យក ម៉ូតូ ០១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ខៀវ-ស ឆ្នាំ២០២២ លេខតួ 9086087 លេខម៉ាស៊ីន 9041479 ពាក់ស្លាកលេខ ភ្នំពេញ 1JL-6490  កុំព្យូទ័រលើតុ ចំនួន ០១ឈុត របស់ជនរងគ្រោះ ផាសអេប ចំនួន ០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HU-9684 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព  ទូរសព្ទដៃ ចំនួន ០២គ្រឿង ម៉ាកវីវ៉ូ  V19 ពណ៌ខៀវចំនួន ០១ ម៉ាក អិនចុចពិល ពណ៌ខ្មៅ ០១គ្រឿង និងដុំសាកថ្មទូរសព្ទ ចំនួន០១  ស្លាកលេខម៉ូតូ ចំនួន ០៧សន្លឹក  ស្លាកលេខផាសអេបចំនួន ០៣សន្លឹក ដាវដែកកែច្នៃ ០១ដើមប្រវែង ១ម៉ែត្រ  សោសម្រាប់ដោះគ្រឿងខ្ចៅ ចំនួន១០ ដែកកាប់ដងជ័រ ចំនួន០១  កូនកាំបិត ចំនួន០១  ទល់ឡឺវីសចំនួន០៤   កញ្ចក់ម៉ូតូ ចំនួន ០២គូរ   បំពង់សុីមាំងម៉ូតូចំនួន០១  កាងម៉ូតូ ចំនួន ០១  ចង្អើម៉ូតូ ចំនួនន០១  និងក្បាំងម៉ូតូ ចំនួន ០២។ 

នៅមុនពេលកើតហេតុ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១រសៀលជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនបញ្ចូលទុកក្នុងផ្ទះហើយជនរងគ្រោះ និងបងប្រុសក៏ចាក់សោទ្វារផ្ទះហើយនាំគ្នាចេញទៅដើរលេងនៅភ្នំេពញ។ លុះដល់ថ្ងៃទី២០ខែឆ្នាំដដែល វេលាម៉ោង ០៩និង៣០នាទី បងប្រុសរបស់ជនរងគ្រោះមកដល់ផ្ទះ ស្រាប់តែឃើញទ្វារផ្ទះចំហររួចចូលទៅពិនិត្យមើលក្នុងផ្ទះក៏ដឹងថាបាត់ម៉ូតូជនរងគ្រោះ ហើយក៏សុំអនុញ្ញាតអ្នកជិតខាងឆែកមើលកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញមានជនសង្ស័យ ចំនួន ០២នាក់ ជិះផាសអេប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HU-9684 មកឈប់ខាងមុខផ្ទះរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យទាំង ០២នាក់ បានដើរចូលទៅធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ជនរងគ្រោះ រួចយកម៉ូតូជិះគេចខ្លួនបាត់ទៅ។ 

បន្ទាប់មកដោយម៉ូតូរបស់ជនរងគ្រោះមានដាក់ប្រព័ន្ធ GPS ទើបរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍នគរបាលដំណាក់អំពិល ហើយឆែកតាមប្រព័ន្ធ GPS ក៏ឃើញបញ្ជាក់ទីតាំងនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមការសម្របសម្រួលពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញានៃអម្យាការអមសាលាដំបូងខេត្តកណ្តាល បានឯកភាពឱ្យធ្វើការឆែកឆេរ ទើបកម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល កម្លាំងប៉ុស្តិ៍បែកចាន និងចូលរួមជាមួយក្រុមប្រឹក្សាឃុំ មេភូមិ បានចុះទៅដល់ទីតាំងតាមប្រព័ព្ធ GPS នោះជាផ្ទះរបស់ជនសង្ស័យ ឈ្មោះ អុឹម ដារ៉ា ហៅយ៉ា ហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ រួមជាមួយវត្ថុតាងមួយចំនួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំបន្តតាម និតិវិធីច្បាប់។ 

ជនសង្ស័យឈ្មោះ អុឹម ដារ៉ា ហៅយ៉ា ជាម្ចាស់ទីតាំង បានឆ្លើយសារភាពថា «បក្ខពួកខ្លួនឈ្មោះ ឌិន រដ្ឋា ឈ្មោះ អេត ចាយ និងឈ្មោះ ណង តែងតែធ្វើសកម្មភាពគាស់ផ្ទះលួចយកសម្ភារៈ និងម៉ូតូរបស់គេជាច្រើនលើកហើយយកមករក្សាទុកនៅផ្ទះរបស់ខ្លួន រួចលក់យកលុយចែកគ្នា និងទិញគ្រឿងញៀនដើម្បីប្រើប្រាស់»។ 

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

Tags

Comment