ភ្នំពេញ៖ ឱកាសការថ្មីសម្រាប់សិស្ស-និស្សិត សម្រាប់ថ្ងៃនេះ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសហការរៀបចំវេទិកាការងារដោយនាំយកឱកាសការងារសរុបចំនួន ១ ៧៨៨កន្លែង ដើម្បីផ្តល់ជូនយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ និងអ្នកចង់ផ្លាស់ប្តូរការងារធ្វើជាដើម។
ចំពោះសិស្ស-និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយក ប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ចាប់ពី ម៉ោង ៨និង០០ព្រឹក ដល់ម៉ោង ០៥និង០០ល្ងាច នៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនធំៗ១៣ ដែលកំពុងជ្រើសរើសបុគ្គលិកនៅក្នុងវេទិកាការងារនាថ្ងៃនេះ រួមមាន៖ ក្រុមហ៊ុន វ៉ន់ម័រ ,ក្រុមហ៊ុន MF Training ,ក្រុមហ៊ុន DPNV ,ធនាគារ WOORI ,ក្រុមហ៊ុន BS Land & Home ,ក្រុមហ៊ុន RMA ,ផ្សារទំនើប LUCKY,ធនាគារឯកទេស AEON ,ក្រុមហ៊ុន SCHENKER ក្រុមហ៊ុន MinebeaMitsumi ,ធនាស្ថាបនា ,ក្រុមហ៊ុន Cambodia Angkor AIR និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ មានឱកាសការងារជាង ១ពាន់កន្លែង នៅខេត្តព្រះសីហនុ ប៉ុន្តែថ្ងៃនេះ នៅភ្នំពេញ មានកន្លែងការងារជិត ២ពាន់កន្លែង ដែករៀបដោយ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
Comment