ភ្នំពេញ៖ ការបញ្ចេញរថយន្តក្រុងសាធារណៈរបស់រដ្ឋប្រមាណពី ៣០០-៣៥០គ្រឿង ដើម្បីជាមធ្យោបាយដឹកជញ្ជូនកម្មករ-កម្មការិនី ធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅចូលរួមការបោះឆ្មោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ តាមបណ្តាខេត្តនានានឹងជួយកាត់បន្ថយដល់ការចំណាយរបស់កម្មករ-កម្មការិនី ដែលត្រូវចំណាយសម្រាប់ការធ្វើដំណើរទៅបោះឆ្នោតតែម្តង។
នៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចាក់សារជាថ្មីថា “ខ្ញុំបានចេញបទបញ្ជាសារជាសម្លេងឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈប្រមាណពី ៣០០-៣៥០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅតាមបណ្តាខេត្ត”។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា “ការដឹកជញ្ជូននេះ មិនរើសអើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតឡើយ យើងដឹកគ្រប់និន្នាការនយោបាយ ហើយខ្ញុំបានស្នើឲ្យរៀបចំចំនួនរថយន្តឲ្យបានច្បាស់ ថាខេត្តណាតម្រូវការប៉ុន្មាន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ការដឹកជញ្ជូននេះទៀតសោតគ្មានយកថ្លៃនោះទេ ដូច្នេះសាលារាជធានីភ្នំពេញរៀបចំឲ្យមានអ្នកបើកបរ ឲ្យបានត្រឹមត្រូវ យកចិត្តទុកដាក់លើសុខុមាលភាពកម្មករកម្មការិនី។ យន្តការនេះនឹងជួយកាត់បន្ថយដល់ការចំណាយរបស់កម្មករ-កម្មការិនី ដែលត្រូវធ្វើដំណើរទៅបោះឆ្នោត”។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យកម្មករ-កម្មការិនីកំពុងបម្រើការងារវិស័យឯកជនទាំងបានឈប់សម្រាក ០៣ថ្ងៃ ដើម្បីនាំគ្នាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យរៀងៗខ្លួន ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត។
ប្រមុខរាជរដ្ឋាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះត្រូវនាំគ្នាទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបំពេញកាកព្វកិច្ចជាប្រជាពលរដ្ឋល្អ និងធ្វើការជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យផងដែរ៕

Comment