ប៉ៃលិន÷ បើតាមប្រភពពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៧និង១២នាទី មានករណីបុរសម្នាក់បានធ្វើអត្តឃាតដោយខ្លួនឯង (យកខ្សែភ្លើងឆក់ខ្លួនឯង) ចំណុចភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
សមត្តកិច្ចជំនាញបន្តថា÷ជនរងគ្រោះឈ្មោះ សុខ ម៉េងលី ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅនៅភូមិ/ឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុភ្លាម់ៗកម្លាំងនគរបាលក្រុង និងកម្កាំងនគរបាលប៉ុស្ថិ៍បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យនៃអធិការដ្ឋាន.ក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ និងកម្លាំងនគរបាលកោសល្យវិច័យ នៃស្នងការដ្ឋាន.ខេត្តប៉ៃលិន ចុះដល់កន្លែងកើតហេតុ និងពិនិត្យ អង្កេត សាកសួរជុំវិញទីតាំងកើតហេតុ។
យោងតាមការបំភ្លឺពីអាណាព្យាលបាល: ជនរងគ្រោះខាងលើ មានជំងឺគ្រួសក្នុងតំរងនោមធ្ងន់ធ្ងរ ដោយអាណាព្យាបាលបានបញ្ជូនទៅព្យាលអស់ពីលទ្ធភាពហើយ តែនៅតែមិនជា ហើយជនរងគ្រោះមានការឈឺចុកចាប់ខ្លាំង មុននិងស្លាប់ជនរងគ្រោះបានសរសេរសំបុត្រផ្តាំផ្ញើ និងថតខ្លីបវីដេអូរសុំទោសដល់គ្រួសារ និងសាច់ញាតិ។
សមត្តកិច្ចនគរបាលជំនាញបានបន្តថា
÷ ក្រោយពីគ្រូពេទ្យធ្វើកោសល្យវិច័យ សន្និដ្ឋានថាសពពិតជាស្លាប់ដោយសារការធ្វើអត្តឃាតខ្លួនឯង (ឆក់ខ្លួនឯងនឹងខ្សែភ្លើងអគ្គិសនី)ពិតប្រាកដមែន។
បច្ចុប្បន្ន,សពត្រូវបានសមត្តកិច្ចជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើ
បុណ្យតាមប្រពៃណី។
Comment